ខេត្តក្រចេះ – ក្រុមការងារស្រាវជ្រាវពីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានរកឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់ផ្សោតកាំពី ក្នុងភូមិសំបុក ស្រុកចិត្របុរី។

ព្រឹត្តិការណ៍នេះបានកើតឡើងនៅម៉ោង ២:៣០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ កូនផ្សោតនេះមានអាយុប្រមាណ ២ថ្ងៃ មានសុខភាពល្អ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៥ក្បាលទៀត។

នេះជាកូនផ្សោតទី៣ ដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃនេះ។

ក្រសួងក៏បានអំពាវនាវឱ្យបងប្អូនប្រជានេសាទ ប្រសិនបើបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល តាមរយៈលេខទូរសព្ទ៖ ០១២៨៩៧៩៤៣, ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២។
