កងរាជអាវុធហត្ថខេត្តព្រៃវែង ក្រសោបបានជនសង្ស័យ ៨នាក់ និងថ្នាំញៀនច្រើនកញ្ចប់នៅស្រុកពាមរក៍

កងរាជអាវុធហត្ថខេត្តព្រៃវែង ក្រសោបបានជនសង្ស័យ ៨នាក់ និងថ្នាំញៀនច្រើនកញ្ចប់នៅស្រុកពាមរក៍

ខេត្តព្រៃវែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើប្រតិបត្តិការក្រសោបជនសង្ស័យចំនួន ៨នាក់ និងដកហូតថ្នាំញៀនច្រើនកញ្ចប់ នៅស្រុកពាមរក៍ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

កម្លាំងកងរាជអាវុធហត្ថកំពុងធ្វើប្រតិបត្តិការ

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង។ ការចុះបង្ក្រាបបានធ្វើឡើងនៅភូមិឧត្តម ឃុំព្រែកខ្សោយ (ក) ស្រុកពាមរក៍ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។

វត្ថុតាងថ្នាំញៀនដែលត្រូវបានដកហូត

លោកប្រធានមន្ទីរស្រាវជ្រាវបានបញ្ជាក់ថា៖ “យើងបានអនុវត្តតាមជំនាញ ធ្វើឱ្យជនសង្ស័យបានបញ្ចេញវត្ថុតាងជាសារធាតុញៀន ដែលយកមកលក់ចែកចាយ។ កម្លាំងរបស់យើងបានចូលក្រសោបចាប់ជនសង្ស័យជាបន្តបន្ទាប់ សរុបបានចំនួន ៨នាក់។”

ជនសង្ស័យត្រូវបានឃាត់ខ្លួន

វត្ថុតាងដែលត្រូវបានដកហូតមាន៖ ម្សៅក្រាមពណ៌សចំនួន ៨កញ្ចប់ (តូច ២កញ្ចប់ និងធំ ៦កញ្ចប់) ថ្នាំគ្រាប់ក្រហម WY ចំនួន ៧គ្រាប់ និងឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន។

ការកសាងសំណុំរឿងតាមនីតិវិធី

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយ៖ សូរិយា

administrator

Related Articles