ប៊ែលធី គ្រុប ប្រកាសជោគជ័យឆ្នាំ២០២៥ និងគោលដៅឆ្នាំ២០២៦ ជាមួយគម្រោងថ្មីជាច្រើន

ប៊ែលធី គ្រុប ប្រកាសជោគជ័យឆ្នាំ២០២៥ និងគោលដៅឆ្នាំ២០២៦ ជាមួយគម្រោងថ្មីជាច្រើន

ភ្នំពេញ៖ ក្រុមហ៊ុនអប់រំដ៏ធំបំផុតមួយរបស់កម្ពុជា ប៊ែលធី គ្រុប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)។

សន្និបាតប៊ែលធី

ការប្រជុំដ៏ធំដុំនេះមានអ្នកចូលរួមជិត ៤,២៣៨នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប។

ឯកឧត្តម លី ឆេង

ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានបង្ហាញថា ស្ថាប័នមានបុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូសរុប ៤,២៣៨នាក់ និងទីតាំងសរុប ៣៧កន្លែង រួមមានស្នាក់ការកណ្តាល១ សាកលវិទ្យាល័យ៣ និងសាលា៣៣។

សន្និបាតប៊ែលធី

សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៥ រួមមាន៖ ប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ សាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ប៊ែលធីទំនាក់ទំនងអន្តរជាតិ មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធីស្រាវជ្រាវនិងបោះពុម្ព និងមូលនិធិសប្បុរសធម៌ប៊ែលធី។

អ្នកចូលរួមសន្និបាត

គម្រោងថ្មីដ៏គួរឱ្យចាប់អារម្មណ៍គឺការិយាល័យ MONASH – BELTEI IU Cambodia ដែលជាកិច្ចសហប្រតិបត្តិការជាមួយ MONASH University នៃអូស្ត្រាលី។ និស្សិតអាចសិក្សា១ឆ្នាំនៅកម្ពុជា រួចបន្តសិក្សា៣ឆ្នាំទៀតនៅអូស្ត្រាលី។

ការិយាល័យ MONASH-BELTEI

សម្រាប់ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានកំណត់ទិសដៅអនុវត្ត១២ចំណុច រួមមាន៖

១. ពង្រឹងបទបញ្ជាផ្ទៃក្នុង
២. អនុវត្ត E-BELTEI GROUP ឱ្យមានប្រសិទ្ធភាពខ្ពស់
៣. ដាក់ឱ្យដំណើរការ Mobile App “BELTEI E-Learning Cambodia”
៤. អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ
៥. ពង្រឹងវិន័យសិស្ស-និស្សិត
៦. ប្តេជ្ញាសម្រេចគោលដៅគុណភាពសិក្សា
៧. បន្តសហប្រតិបត្តិការជាតិ-អន្តរជាតិ
៨. បើកវគ្គបំប៉នសម្រាប់គ្រូបង្រៀន
៩. ពង្រឹងគុណភាពបណ្តុះបណ្តាលភាសាចិន
១០. បញ្ចប់ការសាងសង់អគារថ្មីៗ
១១. បើកថ្នាក់ឆ្នាំមូលដ្ឋានរួមជាមួយ MONASH
១២. ពង្រឹងផ្នែកអ្នកលក់តាមសាខា

ទិសដៅឆ្នាំ២០២៦

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់។

ការប្រគល់រង្វាន់

នៅចុងបញ្ចប់ គេបានប្រគល់លិខិតតែងតាំងជូនថ្នាក់ដឹកនាំ២៦រូប ពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍១០០% និងរង្វាន់លើកទឹកចិត្តជូនបុគ្គលិកបម្រើការងារ១០ឆ្នាំចំនួន១៤៩រូប។

ពិធីប្រគល់រង្វាន់

ដោយ៖ ស រស្មី

administrator

Related Articles