ភ្នំពេញ – ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យបញ្ឈប់សង្រ្គាមនៅអ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ការអំពាវនាវនេះធ្វើឡើងក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃសៅរ៍ ដោយលោក Pezeshkian បានសង្កត់ធ្ងន់ថា៖ «គួរតែមានការធានា ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃការឈ្លានពានបែបនេះនាពេលអនាគត»។
លោកប្រធានាធិបតីអ៊ីរ៉ង់ក៏បានអំពាវនាវដល់ប្លុក BRICS ឱ្យដើរតួនាទីឯករាជ្យក្នុងការបញ្ឈប់ការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ និងស្នើឡើងនូវក្របខណ្ឌសន្តិសុខក្នុងតំបន់ដែលមិនមានការជ្រៀតជ្រែកពីបរទេស។

ចំណែកលោក Modi បានបង្ហោះលើបណ្តាញសង្គម X ថា៖ «ប្រទេសឥណ្ឌាបានថ្កោលទោសអ៊ីរ៉ង់លើការវាយប្រហារចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅមជ្ឈិមបូព៌ា។ យើងក៏នឹងការពិភាក្សាជាមួយលោក Pezeshkian ផងដែរ»។
នាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើឱ្យច្បាស់ឡើងវិញពីសារៈសំខាន់នៃការការពារសេរីភាពនាវាចរណ៍ និងធានាថាផ្លូវដឹកជញ្ជូននៅតែបើកចំហ និងមានសុវត្ថិភាព។
លោក Modi បានសង្កត់ធ្ងន់ថា៖ «ការជ្រើសរើសផ្លូវនៃការបង្កសង្គ្រាមមិនមែនជាផលប្រយោជន៍ឡើយ ដូច្នេះគ្រប់ភាគីទាំងអស់គួរតែឈានទៅរកសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ការអំពាវនាវនេះធ្វើឡើងក្រោយពីស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសឥណ្ឌាបានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់ពីតម្រូវការបញ្ឈប់សង្រ្គាមជាបន្ទាន់។
