រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ – ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន TECNO Mobile បានបង្ហាញស្មាតហ្វូនថ្មី CAMON 50 ដែលតំណាងឱ្យការវិវត្តន៍ដ៏រឹងមាំនៃបច្ចេកវិទ្យាស្មាតហ្វូនកម្រិតអាជីព។

ស្មាតហ្វូននេះបំពាក់កាមេរ៉ាកម្រិតកំពូល 50MP Sony LYT-700C ជាមួយមុខងារ Super-Zoom FlashSnap ដែលអាចថតរូបចលនាបានយ៉ាងឥតខ្ចោះ។ កាមេរ៉ានេះប្រើសិនស័រ Sony LYTIA 700C Ultra Night ដែលអាចថតរូបបានច្បាស់ល្អក្នុងពេលរាត្រី និងក្នុងលក្ខខណ្ឌពន្លឺខ្សោយ។

មុខងារពិសេសរួមមាន Ai RAW 2.0 ដែលគ្រប់គ្រងពន្លឺ និងពណ៌លើរូបថតបានលម្អិត និង Ai 20X Zoom ដែលធានារូបភាពច្បាស់លាស់កម្រិតអាជីព។ មុខងារ Super-Zoom FlashSnap អនុញ្ញាតឱ្យថតរូបភាពសកម្មភាពលឿនៗពីចម្ងាយដោយគ្មានភាពព្រិល។

ស្មាតហ្វូន CAMON 50 មានអេក្រង់ 1.5K 144Hz Ultra-bright AMOLED សម្រាប់ការបង្ហាញរូបភាពរលូនបំផុត។ វាមានកម្រិតការពារធូលី និងទឹកខ្ពស់បំផុត IP69K/IP69/IP68 ធន់នឹងទឹក ធូលីដី កម្តៅ និងបរិយាកាសគ្រប់ស្ថានភាព។

ថ្មធំ 6500mAh ជាមួយសាកថ្មល្បឿនលឿន Super Charge 45W ធានាអាយុកាលប្រើប្រាស់បានយូររហូតដល់ ៥ ឆ្នាំ។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប MediaTek Helio G200U សម្រាប់សមត្ថភាពដំណើរការខ្លាំង។
តម្លៃពិសេស៖
• 128GB + 16GB RAM: $259
• 256GB + 16GB RAM: $289
ជម្រើសពណ៌៖ ខ្មៅ, ទឹកប្រាក់, បៃតង
សម្រាប់ការជាវ អតិថិជននឹងទទួលបានកាដូពិសេសដូចជា Power bank 10000mAh និង Case ស្រស់ស្អាត។
