អង់គ្លេសថ្កោលទោសអ៊ីរ៉ង់បន្ទាប់ពីព្យាយាមបាញ់មីស៊ីលទៅមូលដ្ឋានយោធាឌីហ្គោ ហ្កាស៊ា

អង់គ្លេសថ្កោលទោសអ៊ីរ៉ង់បន្ទាប់ពីព្យាយាមបាញ់មីស៊ីលទៅមូលដ្ឋានយោធាឌីហ្គោ ហ្កាស៊ា

មីស៊ីល

ទីក្រុងឡុង៖ អង់គ្លេសបានថ្កោលទោសអ៊ីរ៉ង់យ៉ាងខ្លាំងបន្ទាប់ពីអ៊ីរ៉ង់ព្យាយាមបាញ់មីស៊ីល២គ្រាប់ទៅមូលដ្ឋានទ័ពអាកាសឌីហ្គោ ហ្កាស៊ា (Diego Garcia) ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា។ មូលដ្ឋាននេះជាកម្មសិទ្ធិរួមរបស់សហរដ្ឋអាមេរិក និងអង់គ្លេស។

មូលដ្ឋានយោធា

ក្រសួងការពារជាតិអង់គ្លេសបានចាត់ទុកថាទង្វើនេះជា “ការវាយប្រហារដ៏ខ្ជីខ្ជា” និងជាការគំរាមកំហែងចំពោះផលប្រយោជន៍របស់អង់គ្លេស និងសម្ព័ន្ធមិត្ត។ មូលដ្ឋាននេះស្ថិតនៅចម្ងាយ៤,០០០គីឡូម៉ែត្រពីអ៊ីរ៉ង់។

កងទ័ព

យោងតាមការផ្សាយរបស់សារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) មីស៊ីលមួយគ្រាប់ត្រូវបាននាវាចម្បាំងអាមេរិកបាញ់ទម្លាក់ និងមួយគ្រាប់ទៀតធ្លាក់ចុះដោយខ្លួនឯង។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអង់គ្លេសអនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋាននេះសម្រាប់ “ការវាយប្រហារបែបការពារខ្លួន”។

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារនៅលើបណ្ដាញអ៊ិចថា រដ្ឋាភិបាលរបស់លោកសូមរក្សាសិទ្ធិការពារខ្លួនទល់នឹងការវាយប្រហារណាមួយ។ លោកអះអាងថាប្រជាជនអង់គ្លេសភាគច្រើនមិនចង់ចូលខ្លួនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកទៅលើអ៊ីរ៉ង់ទេ។

ប្រភព៖ អេភី (AP), ដឹហ្កាឌាន (The Guardian) និងប្រភពដទៃទៀត

administrator

Related Articles