ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសារព័ត៌មានសំខាន់ៗពីរចំណុចក្នុងកិច្ចប្រជុំសារព័ត៌មាននាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

១. វិធានការសន្សំប្រេងឥន្ធនៈនិងអគ្គិសនី
ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងខ្លាំង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញវិធានការសន្សំសំចៃដូចខាងក្រោម៖
ការសន្សំប្រេងឥន្ធនៈ៖
• ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពិនិត្យកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ និងបេសកកម្ម
• ក្រសួងមហាផ្ទៃត្រូវណែនាំអាជ្ញាធរមូលដ្ឋានឱ្យសម្រួលចរាចរណ៍ ជៀសវាងការកកស្ទះ
• លើកទឹកចិត្តឱ្យប្រើប្រព័ន្ធអនឡាជំនួសកិច្ចប្រជុំផ្ទាល់

ការសន្សំអគ្គិសនី៖
• ក្រសួងរ៉ែនិងថាមពលត្រូវរៀបចំសេចក្តីណែនាំសន្សំថាមពល
• ក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តការសន្សំអគ្គិសនីក្នុងអគាររដ្ឋបាល
• ពង្រឹងប្រសិទ្ធភាពប្រព័ន្ធបំភ្លឺទីសាធារណៈ
២. បញ្ហាព្រំដែនកម្ពុជា-ថៃ
រាជរដ្ឋាភិបាលបានធ្វើកំណត់ទូតតវ៉ាចំពោះសកម្មភាពរបស់កងកម្លាំងថៃដែលបានវាស់វែង និងបែងចែកដីនៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។

កម្ពុជាបានសង្កត់ធ្ងន់ថា មិនទទួលយកការកែប្រែខ្សែព្រំដែនណាមួយដោយឯកតោភាគី ហើយនៅតែរក្សាសិទ្ធិពេញលេញក្នុងការកំណត់ព្រំដែនអន្តរជាតិ។ កម្ពុជាអំពាវនាវឱ្យថៃគោរពសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥ និងដោះស្រាយបញ្ហាតាមរយៈយន្តការ JBC។
