កម្លាំងអាវុធហត្ថបង្ក្រាបរថយន្ត-ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសនៅបឹងកក់

កម្លាំងអាវុធហត្ថបង្ក្រាបរថយន្ត-ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសនៅបឹងកក់

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្ត និងម៉ូតូកែឆ្នៃជាច្រើនគ្រឿង ដែលប្រើប្រាស់ខុសបច្ចេកទេសនៅតំបន់បឹងកក់។

កម្លាំងអាវុធហត្ថធ្វើប្រតិបត្តិការ

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តកែឆ្នៃខុសបច្ចេកទេស

តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថ បានឱ្យដឹងថា នៅយប់ថ្ងៃប្រតិបត្តិការ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានដាក់គោលដៅនៅក្នុងតំបន់បឹងកក់ ដើម្បីជួយទប់ស្កាត់បទល្មើសផ្សេងៗ និងលើមធ្យោបាយកែឆ្នៃបំពង់ស៊ីម៉ាំង ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរនោះ ក៏ដូចជាបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

ម៉ូតូកែឆ្នៃ

កម្លាំងបានធ្វើការបង្ក្រាប ឃាត់បានម៉ូតូចំនួន១១គ្រឿង និងរថយន្ត២គ្រឿង ដែលកែឆ្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសផងដែរ (ក្នុងនោះមានរថយន្តមួយគ្រឿងរបស់តារារ៉េបម្នាក់ផងដែរ)។

រថយន្តរបស់តារារ៉េប

ក្រោយរង្វង់ប្រតិបត្តិការនេះ បន្ទាប់ពីឃាត់បាន កម្លាំងជំនាញបានយកមធ្យោបាយទាំងអស់ ទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាមគោលការណ៍។

ការឃាត់រថយន្ត

ប្រតិបត្តិការនៅបឹងកក់

កម្លាំងអាវុធហត្ថ

រថយន្តកែឆ្នៃ

ម៉ូតូកែឆ្នៃ

ប្រតិបត្តិការយប់

ការឃាត់មធ្យោបាយ

រថយន្តកែឆ្នៃបំពង់

កម្លាំងប្រតិបត្តិការ

ប្រតិបត្តិការបង្ក្រាប

អត្ថបទសរសេរដោយ យឹម ឈឿន
កែសម្រួលដោយ ធីតា

administrator

Related Articles