ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកថ្មពួកបានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋចំនួន១១ខ្នងដែលរងគ្រោះដោយសារខ្យល់កន្រ្កាក់ខ្លាំងនៅឃុំភូមិថ្មី។

សមត្ថកិច្ចបានបញ្ជាក់ថា ការជួយសង្គ្រោះនេះត្រូវបានអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ឈឿង គឹមឈុន អធិការនគរបាលស្រុកថ្មពួក ដឹកនាំកម្លាំងនគរបាល១៥នាក់ចុះជួយប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍នគរបាលស្រុកថ្មពួក គ្រោះខ្យល់កន្ត្រាក់បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅភូមិថ្មីត្បូង ឃុំភូមិថ្មី។ ខ្យល់កន្ត្រាក់បានធ្វើឱ្យដំបូលផ្ទះ១១ខ្នង និងជម្រុកស្រូវ២ខ្នងរបេីក ព្រមទាំងស័ង្កសី១៦៩សន្លឹក និងក្បឿងស៊ីប្រូ២សន្លឹក។

ការជួយសង្គ្រោះនេះបានធ្វើឡើងដោយកម្លាំងនគរបាលសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីជួសជុលផ្ទះដែលបានខូចខាតដោយខ្យល់កន្ត្រាក់ដែលបានប៉ើងដំបូលផ្ទះកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។

ប្រជាពលរដ្ឋនៅតំបន់រងគ្រោះបានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងពីនគរបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសង្គ្រោះពួកគាត់ក្នុងពេលមានគ្រោះមហន្តរាយ។
ដោយ៖ វណ្ណា
