អ៊ីរ៉ង់ព្រមានបិទច្រក Hormuz ជាអចិន្ត្រៃយ៍ បើ ត្រាំ ហ៊ានវាយប្រហាររោងចក្រថាមពល

អ៊ីរ៉ង់ព្រមានបិទច្រក Hormuz ជាអចិន្ត្រៃយ៍ បើ ត្រាំ ហ៊ានវាយប្រហាររោងចក្រថាមពល

សង្គ្រាមមជ្ឈិមបូព៌ាកំពុងឡើងកម្រិតខ្លាំងជាងមុន ដោយអ៊ីរ៉ង់បានព្រមានបិទច្រកសមុទ្រ Hormuz ទាំងស្រុងជាអចិន្ត្រៃយ៍ ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយប្រហាររោងចក្រថាមពលរបស់ខ្លួន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

តាមការផ្សាយរបស់ Guardian កាលពីថ្ងៃទី២២ មីនា ២០២៦ បញ្ជាការដ្ឋានប្រតិបត្តិការយោធា Khatam Al-Anbiya បានថ្លែងថា៖ «ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយប្រហាររោងចក្រអគ្គិសនីរបស់យើង ច្រកសមុទ្រ Hormuz នឹងត្រូវបិទជាអចិន្ត្រៃយ៍ ទាល់តែរោងចក្រទាំងនោះត្រូវបានសាងសង់ឡើងវិញរួចរាល់»។

កងទ័ពអ៊ីរ៉ង់បានបញ្ជាក់បន្ថែមថា ពួកគេនឹងវាយប្រហារតបវិញលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីស្រាអែល និងរោងចក្រអគ្គិសនីនៅតំបន់ដែលមានមូលដ្ឋានទ័ពអាមេរិក។

ការព្រមាននេះធ្វើឡើងជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានផ្តល់ពេលវេលា៤៨ម៉ោងដល់អ៊ីរ៉ង់ដើម្បីបើកច្រក Hormuz ឡើងវិញ។

លោកត្រាំបានបង្ហោះលើបណ្តាញសង្គម Truth Social ថា៖ «ប្រសិនបើអ៊ីរ៉ង់មិនបើកច្រក Hormuz ក្នុងរយៈពេល៤៨ម៉ោង យើងនឹងវាយប្រហាររោងចក្រអគ្គិសនីរបស់ពួកគេទាំងអស់»។

ច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័ន២០%នៃទំនិញពិភពលោក បច្ចុប្បន្នស្ទើរតែគាំងទាំងស្រុងតាំងពីដើមសង្គ្រាមមក។

អ៊ីរ៉ង់បានបញ្ជាក់ថា ច្រកនេះនៅតែបើកចំហសម្រាប់ប្រទេសគ្រប់គ្នា លើកលែងតែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនប៉ុណ្ណោះ។

administrator

Related Articles