ភ្នំពេញ៖ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងរឿងវាយប្លន់យកម៉ូតូម៉ាក Honda Scoopy ពណ៌ចំរុះពីស្រ្តីម្នាក់នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០១:៥៧នាទី នៅផ្លូវបេតុង សង្កាត់កាកាប២។ ជនរងគ្រោះគឺភិន ចាន់សេរី អាយុ៣៤ឆ្នាំ ដែលត្រូវបានគេវាយប្លន់យកម៉ូតូ។
ការស្រាវជ្រាវត្រូវបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យទាំង៤នាក់នៅថ្ងៃទី២១ ខែមីនា។

ជនសង្ស័យទាំង៤នាក់មាន៖
១. ភោគ សំណាង អាយុ២២ឆ្នាំ
២. ណា ទិត្យ អាយុ២៥ឆ្នាំ
៣. ហៀប គន្ធា អាយុ៤៣ឆ្នាំ (អ្នកទទួលផលចោរកម្ម)
៤. ឆាយ រតនា អាយុ៣៣ឆ្នាំ
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសាកសួរតាមនីតិវិធី។

ដោយ៖ សូរិយា
