ខេត្តតាកែវ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ បានចាប់ផ្តើមយ៉ាងរីករាយក្នុងពិធីបើកការប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ គ្រូបង្វឹក និងសិស្សានុសិស្សរាប់ពាន់នាក់។
លោក ឡាយ សែម ប្រធានការិយាល័យអប់រំកាយ និងកីឡា បានឱ្យដឹងថា ការប្រកួតមានរយៈពេល៣ថ្ងៃ (២១-២៣ មីនា ២០២៦) ដោយមាន០៥ប្រភេទកីឡា៖ បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ប៊ូល និងអត្តពលកម្ម។

សរុបកីឡាករ កីឡាការិនីមាន៩៣០នាក់ (ស្រី៤៤៨នាក់) ព្រមទាំងប្រតិភូ គ្រូបង្វឹក៨៩នាក់ (ស្រី៤នាក់) មកពីក្រុង០១ និងស្រុក០៩នៃខេត្តតាកែវ។
លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានផ្តាំផ្ញើដល់កីឡាករតូចៗឱ្យប្រកួតដោយស្វិតស្វាញ និងភាពសាមគ្គីភាព។ “កីឡាមកនូវសុខភាព សូមក្មួយៗខិតខំប្រកួតដើម្បីដណ្តើមពានរង្វាន់ប្រចាំឆ្នាំឱ្យបានជោគជ័យ”។

ការប្រកួតនេះមានសារៈសំខាន់ក្នុងការជ្រើសរើសកីឡាករតួរល្អៗសម្រាប់តំណាងខេត្តតាកែវក្នុងការប្រកួតថ្នាក់ជាតិនាពេលខាងមុខ។

អត្ថបទសរសេរដោយ៖ សេង សុធា
កែសម្រួលដោយ៖ ធីតា
