អគ្គិភ័យធំឆាបឆេះរោងចក្រឡានកូរ៉េខាងត្បូង ស្លាប់១១នាក់ បាត់ខ្លួន៣នាក់

អគ្គិភ័យធំឆាបឆេះរោងចក្រឡានកូរ៉េខាងត្បូង ស្លាប់១១នាក់ បាត់ខ្លួន៣នាក់

អគ្គិភ័យរោងចក្រ

ប្រទេសកូរ៉េខាងត្បូង៖ មនុស្សយ៉ាងតិច១១នាក់បានស្លាប់ក្នុងអគ្គិភ័យដ៏ធំមួយ បន្ទាប់ពីការផ្ទុះក្នុងរោងចក្រផលិតរថយន្តមួយកន្លែងនៅទីក្រុង Daejeon ភាគកណ្តាលប្រទេស។ នេះបើតាមសេចក្តីរាយការណ៍ថ្ងៃទី២១មីនា របស់ទីភ្នាក់ងារព័ត៌មាន Yonhap។

សាកសពជនរងគ្រោះ១១នាក់ត្រូវបានរកឃើញក្នុងគំនរបាក់បែកនាវេលាថ្ងៃត្រង់។ ចំណែកកម្មករ៣នាក់បាត់ខ្លួន រួចមនុស្សយ៉ាងតិច៥៩នាក់រងរបួស ក្នុងនោះមានអ្នកពន្លត់ភ្លើង២នាក់។ សរុបមាននិយោជិត១៧០នាក់ស្ថិតក្នុងរោងចក្រពេលមានភ្លើងឆេះ នាវេលាម៉ោង១៣និង១៧នាទីម៉ោងក្នុងស្រុកថ្ងៃទី២០មីនា។

ក្នុងគ្រាដំបូង អ្នកពន្លត់ភ្លើងមិនអាចចូលក្នុងអគាររោងចក្រព្រោះខ្លាចបាក់។ ស្ពាន់ធរប្រមាណជា២០០គីឡូក្រាមដែលស្ថិតក្នុងរោងចក្រ ប្រហែលជាអាចផ្ទុះដែលនាំឲ្យមានការលំបាកក្នុងការពន្លត់ភ្លើង។ ភ្លើងអាចពន្លត់បានក្រោយប្រើពេលអស់១០ម៉ោងនិង៣០នាទី។ ការរុករកកំពុងបន្តតាមរកអ្នកបាត់ខ្លួន។

ការពន្លត់ភ្លើង

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles