ជនបរទេស ៤៩នាក់ ត្រូវឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅសណ្ឋាគារភ្នំពេញ

ជនបរទេស ៤៩នាក់ ត្រូវឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅសណ្ឋាគារភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅសណ្ឋាគារ ជីនបៀន មេនឌូ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនបរទេសសរុបចំនួន ៤៩នាក់។

ប្រតិបត្តិការបង្ក្រាប Online Scam

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការដឹកនាំពីលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង។

ក្នុងចំណោមជនសង្ស័យទាំង ៤៩នាក់ មានជនជាតិចិន ៤៣នាក់ ម៉ាឡេស៊ី ៣នាក់ វៀតណាម ១នាក់ មីយ៉ាន់ម៉ា ១នាក់ និងខ្មែរ ១នាក់។ ក្រុមនេះត្រូវបានគេជឿថាកំពុងប្រព្រឹត្តសកម្មភាពឆបោកតាមអ៊ីនធឺណិតក្នុងរូបភាព “វិនិយោគក្លែងក្លាយ” ដោយមានគោលដៅអូសទាញជនរងគ្រោះនៅប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗ។

វត្ថុតាងពីប្រតិបត្តិការ

សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើនរួមមាន៖ កុំព្យូទ័រ All In One ៦០គ្រឿង, CPU ៣១គ្រឿង, Laptop ១គ្រឿង, ទូរសព្ទដៃ ៦៨៧គ្រឿង និងស៊ីមកាតម៉ាឡេស៊ី ៤៦ស៊ីម។

តាមការស៊ើបអង្កេត ក្រុមនេះទើបតែផ្លាស់ប្ដូរទីតាំងមកពីខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។

administrator

Related Articles