កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានរកឃើញនៅខេត្តក្រចេះ

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានរកឃើញនៅខេត្តក្រចេះ

ខេត្តក្រចេះ – ក្រុមការងារស្រាវជ្រាវពីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតទើបកើតថ្មីនៅក្រចេះ

ព្រឹត្តិការណ៍នេះបានកើតឡើងនៅម៉ោង ២:៣០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនផ្សោតនេះមានអាយុប្រមាណ ២ថ្ងៃ មានសុខភាពល្អ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៥ក្បាលផ្សេងទៀត។

ក្រុមសត្វផ្សោតនៅក្រចេះ

នេះជាកូនផ្សោតទី៣ ដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦នេះ ដែលបង្ហាញពីសកម្មភាពអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជាមានប្រសិទ្ធភាព។

ការថែរក្សាសត្វផ្សោត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃនេះ។

ការពារធនធានជលផល

ទន្ទឹមនេះ ក្រសួងបានស្នើសុំឱ្យប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ ប្រសិនបើបានប្រទះឃើញសត្វផ្សោត ឬកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផលតាមរយៈលេខទូរស័ព្ទ៖ ០១២៨៩៧៩៤៣, ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២។

ដោយ៖ ស តារា

administrator

Related Articles