ជប៉ុនផ្ដល់ជំនួយយ៉ាងធំ ១៧លានដុល្លារ ជួយពលរដ្ឋខ្មែរភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ

ជប៉ុនផ្ដល់ជំនួយយ៉ាងធំ ១៧លានដុល្លារ ជួយពលរដ្ឋខ្មែរភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានទឹកប្រាក់សរុបប្រមាណ ១៧លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

ជំនួយជប៉ុនដល់កម្ពុជា

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើការបញ្ជាក់ជាសាធារណៈនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ជំនួយនេះគឺដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរភៀសសឹក ពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកមាតុភូមិកំណើតវិញ។

កិច្ចសន្ទនាជំនួយ

“សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលស្មើនឹងទឹកប្រាក់ ១លាន ៨សែនដុល្លារអាម៉េរិក ដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន,” លោកបានថ្លែង។

ចាប់តាំងពីខែមករា ឆ្នាំ២០២៦ ជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅតាមតំបន់ព្រំដែន។ ជាងនេះទៅទៀត ជប៉ុនក៏បាននិងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

ជំនួយមនុស្សធម៌

ឯកអគ្គរាជទូតជប៉ុនបានអះអាងថា ជប៉ុនមានបំណងបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញការស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជន នៅតាមតំបន់ព្រំដែននាពេលអនាគត។

ទំនាក់ទំនងកម្ពុជា-ជប៉ុន

ចំពោះបញ្ហាជម្លោះរវាងកម្ពុជា-ថៃនេះ លោកបានគូសបញ្ជាក់ថា ជប៉ុនសង្ឃឹមយ៉ាងមុតមាំថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពប្រក្រតីឡើងវិញឆាប់ៗ តាមរយៈការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹងតាមរយៈការសន្ទនាដោយសន្តិវិធី។

សន្តិភាពតំបន់

គួររម្លឹកថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។

កិច្ចសហប្រតិបត្តិការ

ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អសេវាសាធារណៈនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការដែលជប៉ុនមានជាមូយកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ការអភិវឌ្ឍន៍

ដោយ៖ តារា

administrator

Related Articles