ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័របត់ឆ្វេងឆ្លងផ្លូវលើសល្បឿនកំណត់ បានក្រឡាប់ផ្ងារជើងរងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវក្រវាត់ទី៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ហើយបានបើកឡើងផ្លូវក្រវាត់ក្រុងទី៣ដោយបួងចង្កូតបត់ឆ្វេងលឿនពេក ធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើង។

សំណាងល្អដែលមិនប៉ះពាល់ដល់អ្នកផ្សេង ហើយអ្នកបើកបរក៏មិនរងរបួសធ្ងន់ដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យជាក់ស្តែងដោយឃើញថា មិនប៉ះពាល់ដល់សម្បត្តិរដ្ឋនិងឯកជន ក៏សម្រេចឱ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង។

ដោយ៖ សុខាសែនជ័យ
