ខេត្តកណ្ដាល៖ សមត្ថកិច្ចក្រុងតាខ្មៅបានឃាត់ខ្លួនបុរសម្នាក់ដែលកាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

ជនសង្ស័យឈ្មោះ បី ចំរ៉ុង អាយុ៣៨ឆ្នាំ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១៧:៣០នាទី នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ។ ជនសង្ស័យនេះមានប្រវត្តិធ្លាប់បំរើការជាអង្គរក្សនៅបន្ទាយទួលក្រសាំង ក្រោយមកបានឈប់ពីការងារទៅបើកឡានឲ្យជនជាតិចិន។

វត្ថុតាងដែលត្រូវបានចាប់យករួមមាន៖
១. កាំភ្លើងខ្លីម៉ាក LOCK 19X AUSTRIA (កាំភ្លើងខ្យល់)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
៣. ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន
៤. ដែកកេះពណ៌ខៀវ ០១ដុំ
យោងតាមការស៊ើបអង្កេត ជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ឈ្មោះ នី សំណាង អាយុ៣៤ឆ្នាំ ដែលធ្វើការជាមេការហាងនៅក្រុងតាខ្មៅ។ ការខឹងសម្លាប់ពីទំនាក់ទំនងរបស់គូរដណ្តឹងជាមួយបុរសផ្សេង បានធ្វើឲ្យជនសង្ស័យមានអារម្មណ៍ខឹង និងយកកាំភ្លើងមកបង្ហាញនៅកន្លែងធ្វើការរបស់គូរដណ្តឹង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ដោយកាំភ្លើងនេះខ្លួនបានខ្ចីពីមិត្តឈ្មោះ ម៉េត ភារុណ ដើម្បីយកទៅបង្ហាញជនជាតិចិន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
