ធនាគារប្រជាជនចិនធានាបន្តគោលនយោបាយហិរញ្ញវត្ថុធូររលុង ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច

ធនាគារប្រជាជនចិនធានាបន្តគោលនយោបាយហិរញ្ញវត្ថុធូររលុង ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ – លោក Pan Gongsheng ទេសាភិបាលធនាគារប្រជាជនចិនបានប្រកាសនៅក្នុងវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍប្រទេសចិនឆ្នាំ ២០២៦ ថា ធនាគារកណ្តាលនឹងបន្តគោលនយោបាយហិរញ្ញវត្ថុធូររលុង និងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច។

លោក Pan Gongsheng ទេសាភិបាលធនាគារប្រជាជនចិន

ក្នុងកិច្ចប្រជុំដែលប្រារព្ធឡើងនៅថ្ងៃទី២២ ខែមីនា លោក Pan Gongsheng បានថ្លែងថា៖ “យើងនឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុធូររលុងបង្គួរ។ បច្ចុប្បន្ន លក្ខខណ្ឌធ្វើសហហិរញ្ញប្បទានក្នុងសង្គមចិនកំពុងស្ថិតក្នុងសភាពធូររលុង ទំហំហិរញ្ញវត្ថុសរុបបានកើនឡើងដោយសមហេតុផល។”

ធនាគារប្រជាជនចិននឹងប្រើប្រាស់ចម្រុះនូវគោលនយោបាយរូបិយវត្ថុភេទ ដូចជាអត្រាប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ គោលនយោបាយអត្រាការប្រាក់ និងបើចំហប្រតិបត្តិទីផ្សារជាដើម ដើម្បីធានាភាពគ្រប់គ្រាន់នៃការចរាចរណ៍ហិរញ្ញវត្ថុ។

វេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍប្រទេសចិន

លោក Pan Gongsheng បន្តទៀតថា ធនាគារប្រជាជនចិននឹងជំរុញជាលំដាប់នូវការបើកចំហដោយកម្រិតខ្ពស់នៃឧស្សាហកម្មហិរញ្ញវត្ថុ ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ទីផ្សារហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

គោលដៅនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគកាន់តែច្រើនក្នុងការវិនិយោគនៅទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ដោយ៖ សិលា

administrator

Related Articles