ខេត្តស្ទឹងត្រែង – លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសង្រ្កានឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំដែលប្រព្រឹត្តិទៅនៅម៉ោង ១៤:៣០ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានពិភាក្សាអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អនុគណៈកម្មការពិធីការ ពិធីសាសនា និងផែបណ្តែតប្រទីបបង្ហោះគោម។

ព្រឹត្តិការណ៍«ស្ទឹងត្រែងសង្រ្កាន ឆ្នាំ២០២៦» នឹងធ្វើឡើងដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដ៏ធំធេង ដែលជាប្រពៃណីវប្បធម៌ដ៏សំខាន់នៃប្រជាជនកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំវីដេអូខនហ្វើរិន (ជាន់ទី១) សាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសមាជិកអនុគណៈកម្មការទាំងអស់។

ស្ទឹងត្រែងបេះដូងខ្ញុំ! នាំគ្នាគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង និងការថែរក្សាប្រពៃណីវប្បធម៌ជាតិឱ្យបន្តគង់វង្ស។

ពិធីសង្រ្កានគឺជាឱកាសសំខាន់សម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរដើម្បីចូលរួមសប្បាយរីករាយ និងស្គាល់ពីវប្បធម៌ដ៏សម្បូរបែបនៃខេត្តស្ទឹងត្រែង។

ដោយ៖ សិលា
