មន្ទីរអភិវឌ្ឍន៍ជនបទស្វាយរៀងប្រជុំបូកសរុបលទ្ធផលត្រីមាសទី១ និងគ្រោងទិសដៅត្រីមាសទី២

មន្ទីរអភិវឌ្ឍន៍ជនបទស្វាយរៀងប្រជុំបូកសរុបលទ្ធផលត្រីមាសទី១ និងគ្រោងទិសដៅត្រីមាសទី២

ខេត្តស្វាយរៀង៖ លោក គុយ ឆាយ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ដត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទស្វាយរៀង

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប រួមមាន លោក សឹម សុខព្រី អនុរដ្ឋលេខាធិការ ឯកឧត្តម ហុក បូទី ទីប្រឹក្សាក្រសួង លោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការសរុបចំនួន ៤៧រូប (ស្រី ៩រូប)។

អភិបាលរងខេត្តស្វាយរៀងមានមតិស្វាគមន៍

ក្នុងកិច្ចប្រជុំ លោក ឌុច គន្ធា អភិបាលរងខេត្ត បានឡើងមានមតិស្វាគមន៍ សំណេះសំណាល និងមានចំណាប់អារម្មណ៍យ៉ាងខ្ពស់។ បន្ទាប់មក លោក ឈឹម បុរស ប្រធានមន្ទីរ បានឡើងអានរបាយការណ៍កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ដត្រីមាសទី២ ឆ្នាំ២០២៦។

កិច្ចពិភាក្សាក្នុងកិច្ចប្រជុំ

ក្រោយពីបញ្ចប់ការអានរបាយការណ៍ អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងសកម្មទៅលើលទ្ធផលការងារដែលសម្រេចបាន និងរួមគ្នាដោះស្រាយបញ្ហា ព្រមទាំងលើកទិសដៅការងារបន្ដដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

រដ្ឋលេខាធិការផ្តល់អនុសាសន៍

លោក រដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ទីរ ដែលជាសេនាធិការឲ្យក្រសួង និងបានជម្រាបជូនអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទទាំង៥របស់ក្រសួង។

កិច្ចប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ

លោក រដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្ដីនឹករលឹក និងការស្រលាញ់រាប់អានជ្រាលជ្រៅពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។

ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ

មុននឹងបញ្ចប់កិច្ចប្រជុំ លោក រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំចំនួន៥ចំណុចសំខាន់ៗ៖
១. បន្ដអនុវត្តកម្មវិធីអាទិភាពទាំង៥របស់ក្រសួងឱ្យបានសកម្ម
២. បន្ដថែរក្សាសមិទ្ធផលដែលមានស្រាប់ និងពង្រីកសមិទ្ធផលថ្មីៗ
៣. បន្ដផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួង និងរាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋ
៤. បន្ដសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ
៥. រក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង

ដោយ៖ សុថាន

administrator

Related Articles