ផែនដីកំពុងឆេះ! WMO បង្ហាញថា ១១ឆ្នាំក្តៅបំផុតកើតឡើងក្នុង១១ឆ្នាំចុងក្រោយនេះ

ផែនដីកំពុងឆេះ! WMO បង្ហាញថា ១១ឆ្នាំក្តៅបំផុតកើតឡើងក្នុង១១ឆ្នាំចុងក្រោយនេះ

ភពផែនដីកំពុងបំបែកកំណត់ត្រាថ្មីទាំងអស់ និងទទួលថាមពលកម្តៅច្រើនជាងអ្វីដែលវាអាចបញ្ចេញទៅកាន់អាកាសវិញ នេះបើតាមអង្គការឧតុនិយមពិភពលោក (WMO) ។

ផែនដីកំពុងកើនកម្តៅ

កំណត់ត្រានេះដែលគេហៅថា «អតុល្យភាពថាមពល» បានធ្វើឱ្យមហាសមុទ្រឡើងកម្តៅដល់កម្រិតថ្មីកាលពីឆ្នាំមុន និងបន្តរលាយផ្ទាំងទឹកកកនៃភពផែនដីទៀតផង។

អ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា ដំណាក់កាលនៃការឡើងកម្តៅធម្មជាតិមួយហៅថា «El Niño» រំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដែលអាចនាំមកនូវកំណត់ត្រាកម្តៅបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

ដើម្បីឆ្លើយតបទៅនឹងការលើកឡើងខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក António Guterres បញ្ជាក់សារជាថ្មីនូវការសម្រាប់ប្រទេសនានាឱ្យផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ ដើម្បីផ្តល់នូវសន្តិសុខអាកាសធាតុ សន្តិសុខថាមពល និងសន្តិសុខជាតិ។

ការផ្លាស់ប្តូរអាកាសធាតុ

លោកព្រមានក្នុងសុន្ទរកថាជាវីដេអូថា៖ «ភពផែនដីកំពុងរុញហួសពីដែនកំណត់របស់វា។ សូចនាករអាកាសធាតុសំខាន់ៗទាំងអស់កំពុងភ្លឹបភ្លែតៗពណ៌ក្រហម»។

ចំណែកអង្គការឧតុនិយមពិភពលោក (WMO) និយាយថា រយៈពេល ១១ឆ្នាំចុងក្រោយនេះគឺជាឆ្នាំក្តៅបំផុតទាំង១១ របស់ផែនដីក្នុងកំណត់ត្រាដែលលាតសន្ធឹងត្រឡប់ទៅឆ្នាំ ១៨៥០។

នៅឆ្នាំ២០២៥ សីតុណ្ហភាពខ្យល់ជាមធ្យមទូទាំងពិភពលោកមានប្រហែល ១.៤៣C ខ្ពស់ជាងសម័យមុនឧស្សាហកម្ម គឺមុនពេលមនុស្សចាប់ផ្តើមប្រើឥន្ធនៈហ្វូស៊ីលក្នុងបរិមាណច្រើន។

គួរបញ្ជាក់ថាឆ្នាំមុន ជាឆ្នាំមួយក្នុងចំណោមឆ្នាំក្តៅបំផុតទាំងបី ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម។ អ្នកវិទ្យាសាស្ត្រជាច្រើនបច្ចុប្បន្នជឿថា ការឡើងកម្តៅកំពុងកើនឡើង ទោះបីជាថាសីតុណ្ហភាពស្ថិតនៅចន្លោះនៃការព្យាករណ៍ក្នុងរយៈពេលវែងក៏ដោយ។

ការព្រមានពីអង្គការសហប្រជាជាតិ

WMO ចង្អុលបង្ហាញពីភស្តុតាងជាច្រើនទៀត បង្ហាញថាអាកាសធាតុកំពុងផ្លាស់ប្តូរលឿនជាងអ្វីដែលអង្គការនេះធ្លាប់ឃើញពីមុនមក។ WMO និយាយថា៖ «នៅទីបំផុតអតុល្យភាពថាមពលនេះ ជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ ហើយឈានដល់កម្រិតខ្ពស់ថ្មីកាលពីឆ្នាំមុន»។

administrator

Related Articles