កូរ៉េខាងជើងបន្តគាំទ្រលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋជាថ្មីទៀត

កូរ៉េខាងជើងបន្តគាំទ្រលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋជាថ្មីទៀត

កូរ៉េខាងជើង

ភ្នំពេញ៖ សភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើងបានបោះឆ្នោតជ្រើសតាំងជាថ្មីលោក គីម ជុងអ៊ុន ជាប្រធានកិច្ចការរដ្ឋកូរ៉េខាងជើង ក្នុងឱកាសនៃសម័យប្រជុំពេញអង្គលើកដំបូង កាលពីថ្ងៃទី២២ មីនា របស់សភានីតិកាលទី១៥។

ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍នាថ្ងៃទី២៣ មីនា ថា សភាកូរ៉េខាងជើងបានបោះឆ្នោតជ្រើសតាំងជាថ្មីលោក គីម ជុងអ៊ុន ជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋស្ថាប័នជាន់ខ្ពស់បំផុត ដែលធ្វើសេចក្ដីសម្រេច និងដឹកនាំប្រទេស។

KCNA បញ្ជាក់ថា សេចក្ដីសម្រេចជ្រើសតាំងលោក គីម ជុងអ៊ុន កាន់តំណែងកំពូលរបស់រដ្ឋកូរ៉េខាងជើង បង្ហាញពីឆន្ទៈនិងបំណងប្រាថ្នាជាឯកច្ឆ័ន្ទរបស់ប្រជាជនគ្រប់រូប។ សមាជិកសភា៦៨៧រូបរបស់សភាថ្មី បានបោះឆ្នោតជ្រើសតាំងជាថ្មីលោកគីមជុងអ៊ុន បន្តតំណែងកំពូលរបស់រដ្ឋគឺក្នុងសំឡេង៩៩,៩% ដែលនោះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ។

សភាកូរ៉េខាងជើង

ការបោះឆ្នោតនេះបានធ្វើឡើងក្នុងអំឡុងសម័យប្រជុំពេញអង្គដំបូងនៃសភានីតិកាលទី១៥ ដែលបង្ហាញពីការបន្តគាំទ្រដ៏រឹងមាំរបស់ប្រជាជនកូរ៉េខាងជើងចំពោះអ្នកដឹកនាំរបស់ពួកគេ។ លោកគីម ជុងអ៊ុន បានកាន់តំណែងជាប្រមុខរដ្ឋកូរ៉េខាងជើងតាំងពីឆ្នាំ២០១១ មកម្ល៉េះ។

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles