រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦៖ ក្រុមហ៊ុនជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី៣ប្រភេទ បន្ទាប់ពីទទួលបានការគាំទ្រលើសការរំពឹងទុកកាលពី៣សប្តាហ៍មុន។

គម្រោងថ្មីនេះជាផ្នែកនៃ “Grand Series” របស់គម្រោងហ្គ្រេនលែនម៉ាក 271 ដែលមានវីឡាប្រភេទពិសេស៣ប្រភេទ៖
• វីឡា ឃីង ហ្គ្រេន (King Grand)៖ វីឡាបែបអភិជនដែលឆ្លុះបញ្ចាំងពីឧត្តមភាពនៃការរស់នៅ

• វីឡា ឃ្វីន ហ្គ្រេន II (Queen Grand II)៖ វីឡាទំនើបស៊ីវីល័យពោរពេញដោយភាពទាក់ទាញ
• Business Villa៖ វីឡាអាជីវកម្មស្ថិតក្នុងទីតាំងសក្តានុពលចំកណ្តាលទីក្រុងភ្នំពេញ

ទីតាំងគម្រោងស្ថិតនៅតំបន់យុទ្ធសាស្ត្រដ៏សក្តានុពល ដែលជាចំណុចប្រសព្វនៃសសៃឈាមផ្លូវមេសំខាន់ៗដូចជា៖ មហាវិថីអ្នកឧកញ៉ាហ៊ុននាង ផ្លូវ 60M ផ្លូវ 271 និងផ្លូវ 371។ មានចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉ល និងងាយស្រួលធ្វើដំណើរទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ។

អតិថិជនទាំងអស់នឹងទទួលបានសេវាកម្មពិសេសនៅក្នុងគម្រោងរួមមាន៖
• មជ្ឈមណ្ឌលសន្និបាតអន្តរជាតិជីប ម៉ុង ដ៏ធំជាងគេនៅក្នុងប្រទេស

• សាលាអន្តរជាតិ iCAN British International School
• កន្លែងកម្សាន្ត និងជួបជុំដែលសម្បូរទៅដោយហាងម៉ាកយីហោល្បីៗ
• ឧទ្យានហ្គ្រេនលែនម៉ាកជាប់មាត់ទឹក

ក្រុមហ៊ុនជីប ម៉ុង លែន ប្តេជ្ញាផ្តល់ជូននូវគេហដ្ឋានដែលមានគុណភាពសំណង់រឹងមាំល្អដាច់គេ និងការបង្កើតសហគមន៍រស់នៅដ៏សម្បូរបែប។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 061 997 888

• Facebook Page: Chip Mong Land
• Telegram: Chip Mong Land (https://t.me/chipmongland)
• Website: https://chipmongland.com/





