នគរបាលបាវិតឃាត់ខ្លួនយុវជន៦នាក់ កាន់ដាវសាំម៉ូរ៉ៃ និងឆ្លងញៀន

នគរបាលបាវិតឃាត់ខ្លួនយុវជន៦នាក់ កាន់ដាវសាំម៉ូរ៉ៃ និងឆ្លងញៀន

ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិតបានឃាត់ខ្លួនយុវជន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងឆ្លងសារធាតុញៀន។

ជនសង្ស័យ

នគរបាលក្រុងបាវិតបានប្រកាសនៅថ្ងៃទី២៣ មីនា ២០២៦ ថា បានឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ដែលរួមមាន៖

១. រ៉ាន់ ភក្តី (១៩ឆ្នាំ) កម្មករសំណង់ ជាម្ចាស់ដាវ និងឆ្លងញៀន
២. គង់ រតនា (១៦ឆ្នាំ) កម្មករសំណង់ ឆ្លងញៀន
៣. ខែម បញ្ញា (១៦ឆ្នាំ) ជាងម៉ាស៊ីនត្រជាក់ ឆ្លងញៀន
៤. ខែម ម៉ារ៉ា (១៧ឆ្នាំ) កម្មករសំណង់ ឆ្លងញៀន
៥. ខែម ឆារ៉ាយុ (១៥ឆ្នាំ) កម្មកររោងចក្រ
៦. ផា សាភៀន (១៩ឆ្នាំ) កម្មកររោងចក្រ ឆ្លងញៀន

វត្ថុតាង

ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអាធ្រាត្យ ថ្ងៃទី២២ មីនា នៅភូមិទួលអំពិល ក្រុងបាវិត។ កម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យ៦នាក់ជិះម៉ូតូ២គ្រឿង ហើយពេលត្រួតពិនិត្យបានរកឃើញដាវសាំម៉ូរ៉ៃ០១ដើមក្រោមកែបម៉ូតូ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ WINNER ពណ៌ស លេខ 59.X3 389.51, ម៉ូតូស្លួតពណ៌ខ្មៅ (គ្មានស្លាកលេខ) និងដាវសាំម៉ូរ៉ៃ០១ដើម។

អាវុធដាវ

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបាននគរបាលក្រុងបាវិតកសាងសំណុំរឿង និងបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់។

administrator

Related Articles