សង្គ្រាមអ៊ីរ៉ង់អូសបន្លាយពេលវែង អាមេរិកត្រៀមខ្លួនរហូតដល់ខែកញ្ញា

សង្គ្រាមអ៊ីរ៉ង់អូសបន្លាយពេលវែង អាមេរិកត្រៀមខ្លួនរហូតដល់ខែកញ្ញា

ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានជម្រាបទៅកាន់អ៊ីស្រាអែលថា ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ទំនងជានឹងត្រូវបន្តអូសបន្លាយពេលវែងជាងការរំពឹងទុកដើម។

សង្គ្រាមអ៊ីរ៉ង់

យោងតាមការចុះផ្សាយនាថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 គោលដៅចម្បងរបស់អាមេរិកមិនត្រឹមតែចង់បើកច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់នោះទេ ប៉ុន្តែថែមទាំងចង់កម្ចាត់ឥទ្ធិពលរបស់អ៊ីរ៉ង់លើទីផ្សារថាមពលពិភពលោកទាំងមូល។

កាលពីមុន ប្រធានាធិបតីដូណាល់ ត្រាំ ធ្លាប់បានរំពឹងថា សង្គ្រាមនេះនឹងបញ្ចប់ក្នុងរយៈពេលពី៤ទៅ៥សប្តាហ៍ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកឥឡូវនេះកំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលវែងជាងនេះទៅទៀត។

កងទ័ពអាមេរិក

ទន្ទឹមនោះ យោងតាមសម្តីរបស់អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Effie Defrin ដែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ និងក្រុមហេសបូឡា នឹងត្រូវបន្តធ្វើឡើងជាច្រើនសប្តាហ៍ទៀត។

របាយការណ៍ពីសារព័ត៌មាន Axios បានបន្ថែមថា អាមេរិក និងសម្ព័ន្ធមិត្តកំពុងរៀបចំផែនការដែលការចូលរួមរបស់យោធាអាមេរិកអាចនឹងត្រូវអូសបន្លាយរហូតដល់ខែកញ្ញា បើទោះបីជាសង្គ្រាមនេះអាចនឹងថយចុះកម្រិតនៃការវាយប្រហារខ្លាំងក្លាក៏ដោយ។

សង្គ្រាមបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ខែកុម្ភៈ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣០០នាក់បាត់បង់ជីវិត រួមទាំងអតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

ស្ថានការណ៍សង្គ្រាម

ជាការឆ្លើយតបទៅនឹងការវាយលុករបស់អាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានប្រើប្រាស់ដ្រូន និងមីស៊ីលបាញ់ស្រោចទៅលើប្រទេសអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រទាំងឡាយណាដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួន។

administrator

Related Articles