ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៦។

របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា កំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសកម្ពុជា។ ក្រសួងបានចេញការព្រមានជាបន្ទាន់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

តាមការប៉ាន់ស្មានអាកាសធាតុ៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពនឹងមានពី ២៣°C ដល់ ៣៦°C។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ និងសៀមរាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកខេត្តដទៃទៀតពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពពី ២៣°C ដល់ ៣៥°C។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ។
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពពី ២៤°C ដល់ ៣៥°C។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងតាមដានព័ត៌មានអាកាសធាតុជាប្រចាំ។
