ខេត្តរតនគិរីរៀបចំសង្រ្កាន្តឆ្នាំថ្មីដ៏អស្ចារ្យ ដោយហាមឃាត់ល្បែងស៊ីសង និងការលេងបាញ់ទឹក

ខេត្តរតនគិរីរៀបចំសង្រ្កាន្តឆ្នាំថ្មីដ៏អស្ចារ្យ ដោយហាមឃាត់ល្បែងស៊ីសង និងការលេងបាញ់ទឹក

ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញសេចក្តីណែនាំយ៉ាងតឹងរឹងចំពោះការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយហាមឃាត់យ៉ាងតឹងរឹងនូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវ។

កិច្ចប្រជុំរៀបចំសង្រ្កាន្តឆ្នាំថ្មី

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាអំពីការរៀបចំសង្រ្កាន្តឆ្នាំថ្មី ២០២៦ នៅសាលប្រជុំសាលាខេត្ត អគារ (A) ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

អភិបាលខេត្តរតនគិរីប្រកាសច្បាប់

លោកអភិបាលបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះផ្តោតសំខាន់លើការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោង ដោយចុះរៀបចំធ្វើសណ្តាប់ធ្នាប់ជាប្រចាំ ដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

ការរៀបចំសង្រ្កាន្តឆ្នាំថ្មី

ឆ្នាំនេះក៏ដូចឆ្នាំកន្លងមក រដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មីនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ។

កម្សាន្តសង្រ្កាន្ត

លោកអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមសហការឱ្យបានល្អក្នុងការថែរក្សាអនាម័យ និងសម្អាតបរិស្ថាន ព្រមទាំងចូលរួមទប់ស្កាត់រាល់សកម្មភាពរបស់ជនខិលខូច។

សុវត្ថិភាពសង្រ្កាន្ត

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ រដ្ឋបាលខេត្តរតនគិរីនឹងរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ ក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរនានា ការប្រគុំតន្ត្រីបុរាណ សម័យ និងរាំលេងកម្សាន្ត ព្រមទាំងការដាក់តាំងបង្ហាញផលិតផលនានា។

ដោយ៖ សិលា

administrator

Related Articles