ក្រសួងធនធានរ៉ែធានាការផ្គត់ផ្គង់ឧស្ម័ន LPG នៅតែបន្តធម្មតា ទោះ Sokimex ប្រកាសអាចខ្វះខាត

ក្រសួងធនធានរ៉ែធានាការផ្គត់ផ្គង់ឧស្ម័ន LPG នៅតែបន្តធម្មតា ទោះ Sokimex ប្រកាសអាចខ្វះខាត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល លោក កែវ រតនៈ បានធានាថា ការនាំចូលឧស្ម័ន LPG នៅកម្ពុជានឹងបន្តដំណើរការជាធម្មតា ទោះបីក្រុមហ៊ុន Sokimex បានប្រកាសពីលទ្ធភាពខ្វះខាតចាប់ពីខែមេសាខាងមុខក៏ដោយ។

រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ

លោករដ្ឋមន្រ្តីបានពន្យល់ថា បច្ចុប្បន្នមានឧស្ម័ននៅក្នុងស្តុក កំពុងដឹកជញ្ជូនមក និងមានការដាក់បញ្ជាទិញថ្មី។ ក្រសួងកំពុងស្វែងរកប្រភពបន្ថែមពីដៃគូក្នុងតំបន់អាស៊ាន និងអន្តរជាតិ។

លោក កែវ រតនៈ បានបញ្ជាក់ថា៖ “សព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន៧ នាំចូលឧស្ម័ន LPG ហើយក្រុមហ៊ុនទាំងនេះនៅតែបន្តផ្គត់ផ្គង់សម្រាប់ខែមីនា និងមេសា។ Sokimex គ្រាន់តែផ្គត់ផ្គង់ប្រមាណ ៣% ប៉ុណ្ណោះ ដូច្នេះកម្ពុជានៅមានក្រុមហ៊ុនផ្សេងទៀតអាចផ្គត់ផ្គង់បាន។”

ការផ្គត់ផ្គង់ឧស្ម័ន LPG

ទោះយ៉ាងណា ក្រសួងបានអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃការប្រើប្រាស់ឧស្ម័ន LPG និងប្រើអគ្គិសនីជំនួសតាមដែលអាចធ្វើទៅបាន។ ឧស្ម័ន LPG ដែលប្រើសម្រាប់ការចំអិនអាហារ និងធ្វើដំណើរ កំពុងមានការតឹងចង្អៀតជាងគេ។

ក្រសួងកំពុងតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងស្វែងរកដំណោះស្រាយពីក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយឧស្ម័ននេះនៅកម្ពុជា។

ដោយ៖ តារា

administrator

Related Articles