រាជធានីភ្នំពេញ – គម្រោងអគារឆ្លាតវៃពហុមុខងារ GIA NOREA ដែលមានកម្ពស់ជាង ២០០ ម៉ែត្រ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២១ មីនា ២០២៦ នេះ ដោយបង្កើតស្តង់ដាថ្មីសម្រាប់ការរស់នៅ ការងារ និងការកម្សាន្តតាមមាត់ទន្លេ។

គម្រោងនេះអភិវឌ្ឍក្រោមទស្សនៈ «ធ្វើដោយកូនខ្មែរ ដើម្បីខ្មែរ» ដែលបង្ហាញសមត្ថភាពកូនខ្មែរក្នុងការអភិវឌ្ឍទីក្រុងសម័យថ្មី។ វាជាគម្រោងបន្ទាប់ពី GIA Tower ដែលអភិវឌ្ឍដោយម្ចាស់តែមួយ។
ពិធីសម្ពោធបានរៀបចំនៅ GIA Tower ដោយមានវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី។

គម្រោងស្ថិតនៅកោះនរា ដែលជាផ្នែកនៃការពង្រីកតំបន់ពាណិជ្ជកម្ម CBD និងមានទីតាំងលើផ្លូវធំ៣ខ្សែ។ គម្រោងមានអគារពីរ GIA Phnom (៥០ ជាន់) និង GIA Tonle (២៤ ជាន់) ដែលភ្ជាប់ដោយ Skybridge។
លក្ខណៈពិសេសរួមមានទឹកធ្លាក់កម្ពស់៣០ម៉ែត្រ, Phnom Sky Walk, Sky Garden, Executive Sky Lounge និងចំណតធំទូលាយ។

គម្រោងនេះប្រើបច្ចេកវិទ្យាឆ្លាតវៃ រួមបញ្ចូលការរចនាប្រកបដោយនិរន្តរភាព ប្រព័ន្ធសន្សំថាមពល និងកំពុងស្នើសុំអាជ្ញាបណ្ណ LEED GOLD។ វាក៏មានប្រព័ន្ធសុវត្ថិភាពពេញលេញតាមស្តង់ដា Eurocode។

GIA NOREA ផ្តល់កម្មវិធី «ជួលដើម្បីក្លាយជាម្ចាស់» ដែលផ្តល់ភាពបត់បែនសម្រាប់អ្នកវិនិយោគ។ ព័ត៌មានបន្ថែមទំនាក់ទំនង៖ 086 790 791
