កោះទទឹងរីស្សត រមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មី បើកដំណើរការនៅខេត្តកោះកុង

កោះទទឹងរីស្សត រមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មី បើកដំណើរការនៅខេត្តកោះកុង

កោះទទឹងរីស្សតកោះទទឹង, ខេត្តកោះកុង៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង រួមជាមួយវិស័យឯកជន បានប្តេជ្ញារួមគ្នាជំរុញអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។វីឡានៅកោះទទឹងរីស្សតការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ដោយរក្សាអត្តសញ្ញាណខ្មែរ និងឆ្លុះបញ្ជាំងពីការរួមចំណែករបស់ប្រជាជនខ្មែរក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង”។អាងហែលទឹកកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សានៅ “កោះទទឹងរីស្សត” ដែលជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មី។ផ្ទះឈើបែបខ្មែរដំណើរទស្សនកិច្ចនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្ត តំណាងសមាគមទេសចរណ៍ CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកា សរុបប្រមាណ ៦០ នាក់។កន្លែងមើលថ្ងៃលិចគណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន វីឡាលំហែប្រណិត ផ្ទះឈើបែបខ្មែរបុរាណ បណ្ណាល័យ កន្លែងហាត់ប្រាណ យូហ្គា អាងហែលទឹក កន្លែងមើលថ្ងៃលិច និងភោជនីយដ្ឋាន។ឆ្នេរខ្សាច់សលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. ដែលបានវិនិយោគអភិវឌ្ឍកោះទទឹងរីស្សត ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត។ទេសភាពកោះ“កោះទទឹងរីស្សត” បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានវីឡាសរុបចំនួន ២៤ រចនាបែបបុរាណ និងសហសម័យ។ធម្មជាតិកោះរមណីយដ្ឋាននេះមានឆ្នេរខ្សាច់សស្អាតប្រវែងប្រមាណ ២,០០០ ម៉ែត្រ ព័ទ្ធជុំវិញដោយធម្មជាតិខៀវស្រងាត់ ផ្តល់នូវបទពិសោធន៍លំហែកាយដ៏ប្រណិត និងឯកជនភាពខ្ពស់។រមណីយដ្ឋានទេសចរណ៍ការអភិវឌ្ឍនេះជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ដែលបង្ហាញពីសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

administrator

Related Articles