
យន្តហោះដឹកជញ្ជូនយោធាកូឡុំប៊ីមួយគ្រឿងបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣មីនា ដោយបានសម្លាប់មនុស្ស៦៦នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានដឹកអ្នកនៅរស់រានមានជីវិតរាប់សិបនាក់ទៅកាន់មន្ទីរពេទ្យ និងកំពុងស្វែងរកមនុស្ស៤នាក់ដែលនៅតែបាត់ខ្លួននៅឡើយ។
ប្រធានកងកម្លាំងប្រដាប់អាវុធប្រទេសកូឡុំប៊ី លោក Hugo Alejandro Lopez បានសរសេរនៅលើបណ្ដាញសង្គម X ថា យន្តហោះដឹកជញ្ជូនប្រភេទ Hercules C-130 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ដឹកមនុស្សចំនួន១២៨នាក់ រួមទាំងសមាជិកកងទ័ពអាកាស១១នាក់ បុគ្គលិកយោធា១១៥នាក់ និងមន្ត្រីប៉ូលិសជាតិ២នាក់។

លោកបានបញ្ចាក់ទៀតថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលយន្តហោះកំពុងហោះឡើងពីតំបន់ Puerto Leguizamo នៅជាប់ព្រំដែនជាមួយប្រទេសប៉េរូ ដោយបានធ្លាក់នៅចម្ងាយប្រហែល១,៥គីឡូម៉ែត្រពីចំណុចហោះឡើង។ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធភ្លាមៗ នៅផ្នែកខាងលើយន្តហោះកើតហេតុមានសភាពធ្ងន់ធ្ងរភ្លាមៗ។
ទោះជាយ៉ាងណា មិនមានសញ្ញាណាមួយដែលបង្ហាញថា ការធ្លាក់យន្តហោះនេះទាក់ទងនឹងក្រុមប្រដាប់អាវុធខុសច្បាប់នោះទេ។ យន្តហោះនេះមានសិទ្ធិធ្វើប្រតិបត្តិការ ហើយក្រុមនាវិកបានបំពេញតាមស្តង់ដារទាំងអស់មុនពេលហោះឡើង។ ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ អាជ្ញាធរមូលដ្ឋានបានព្រមានថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ខណៈដែលការស្វែងរក និងផ្ទៀងផ្ទាត់ដើម្បីស៊ើបអង្កេតនៅតែបន្ត។
អត្ថបទ៖ សាង ស្រីល័ក្ខ
