ផ្ទុះរោងចក្រប្រេងនៅតិចសាស់៖ បច្ចេកទេសបរាជ័យ ឬការវាយបកសងសឹកពីអ៊ីរ៉ង់?

ផ្ទុះរោងចក្រប្រេងនៅតិចសាស់៖ បច្ចេកទេសបរាជ័យ ឬការវាយបកសងសឹកពីអ៊ីរ៉ង់?

ផ្ទុះរោងចក្រប្រេង

នៅថ្ងៃអង្គារ ២៤ មីនា ២០២៦ ការផ្ទុះយ៉ាងខ្លាំងបានកើតឡើងនៅរោងចក្រចម្រាញ់ប្រេង Valero Energy ក្នុងទីក្រុង Port Arthur រដ្ឋតិចសាស់ បណ្តាលឱ្យមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងជាប្រធានបទពិភាក្សាក្តៅគគុកនៅលើបណ្តាញសង្គម។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ការផ្ទុះនេះគ្រាន់តែជា “គ្រោះថ្នាក់ការងារ” ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសនៃម៉ាស៊ីនកម្តៅក្នុងរោងចក្រ។ លោកស្រី Zena Stephens មន្ត្រីប៉ូលិសប្រចាំតំបន់ បានអះអាងថា ផ្លូវហាយវ៉េត្រូវបានបិទ ហើយប្រជាពលរដ្ឋត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន។ ជាសំណាងល្អ គ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។

រោងចក្រប្រេង Valero

ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍ខ្លាំងបានកើតឡើង នៅពេលដែលគណនីបណ្តាញសង្គមដែលគាំទ្រកងទ័ពបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបង្ហោះថា នេះជា “ការលបបំផ្លាញ”។ ការបង្ហោះនេះមកស្របពេលជាមួយនឹងការប្រកាសប្តូរយុទ្ធសាស្ត្រពី “ការពារ” ទៅ “វាយលុក” របស់មេបញ្ជាការកងទ័ពអ៊ីរ៉ង់ ដែលគំរាមវាយប្រហារលើគោលដៅថ្មីៗក្នុងទឹកដីអាមេរិក និងអ៊ីស្រាអែល។

មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា មកទល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា ការឆេះនៅតិចសាស់នេះ ពាក់ព័ន្ធនឹងការគំរាមកំហែងយោធារបស់អ៊ីរ៉ង់នោះឡើយ។ ពួកគេបញ្ជាក់ថា នេះគ្រាន់តែជាការបែកបាក់ឧបករណ៍បច្ចេកទេសតែប៉ុណ្ណោះ។

រឿងនេះបន្តធ្វើឱ្យមានការសើរើពីសុវត្ថិភាពរោងចក្រថាមពល និងសក្តានុពលនៃគ្រោះថ្នាក់ដែលអាចកើតឡើងពីជម្លោះអន្តរជាតិ។

administrator

Related Articles