កម្លាំងជំនាញចុះបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់នៅមណ្ឌលគិរី ឃាត់ខ្លួន១២នាក់

កម្លាំងជំនាញចុះបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់នៅមណ្ឌលគិរី ឃាត់ខ្លួន១២នាក់

ខេត្តមណ្ឌលគិរី៖ កម្លាំងជំនាញនគរបាលខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង នៅវេលាម៉ោង ១០:១២នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

កម្លាំងជំនាញប្រតិបត្តិការ

ការប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ដែលទាំងអស់ជាប្រុស។

វត្ថុតាងដកហូត

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ ម៉ូតូចំនួន ៨គ្រឿង ម៉ូតូកង់បី (PassApp) ១គ្រឿង អង្រុត ៤ កន្ត្រក ១ និងមាន់ជល់ (ងាប់) ចំនួន ១២ក្បាល។

មាន់ជល់ដកហូត

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយការសាកសួរ អ្នកលេងចំនួន ១១នាក់ត្រូវបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

កម្លាំងជំនាញនគរបាល

ចំពោះម្ចាស់ទីតាំងឈ្មោះ ង្វៀង វ៉ាន់ដឹក ជនជាតិវៀតណាម អាយុ ៦៣ឆ្នាំ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យុទ្ធនាការបង្ក្រាបនេះគឺជាផ្នែកនៃការរឹតបន្តឹងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។

administrator

Related Articles