
សង្គ្រាមមជ្ឈិមបូព៌ាបណ្តាលឲ្យសេដ្ឋកិច្ចសកលជួបវិបត្តិធ្ងន់ធ្ងរ ជាពិសេសការឡើងថ្លៃប្រេងសាំង ហ្គាស និងទំនិញ។ ការបិទច្រកសមុទ្រ Hormuz ធ្វើឲ្យប្រទេសនានាត្រូវរិះរកមធ្យោបាយធានាប្រេងគ្រប់គ្រាន់។
នៅអាស៊ាន មានប្រទេស៥ងាកទៅរកប្រភពថាមពលពីរុស្ស៊ី៖
វៀតណាម – ចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រនុយក្លេអ៊ែរដំបូង Ninh Thuan 1 ជាមួយរុស្ស៊ី និងទទួលឧស្ម័នធម្មជាតិរាវ។
ថៃ – កំពុងពិភាក្សាទិញប្រេងឆៅពីរុស្ស៊ីក្នុងបរិមាណច្រើន ដើម្បីរក្សាតម្លៃប្រេងម៉ាស៊ូតក្នុងស្រុក។
ឥណ្ឌូណេស៊ី – ចាប់ផ្តើមនាំចូលប្រេងឆៅពីរុស្ស៊ីចាប់ពីដើមឆ្នាំ២០២៦ ដើម្បីធ្វើឲ្យប្រភពថាមពលមានភាពសម្បូរបែប។
មីយ៉ាន់ម៉ា – ទទួលផលិតផលប្រេងចម្រាញ់ពីរុស្ស៊ីជាបន្តបន្ទាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យានុយក្លេអ៊ែរ។
ហ្វីលីពីន – កំពុងពិចារណាលើការនាំចូលប្រេងពីរុស្ស៊ី ដើម្បីគ្រប់គ្រងតម្លៃឥន្ធនៈដែលកំពុងហក់ឡើងខ្ពស់។

ការផ្លាស់ប្តូរទិសដៅនេះបង្ហាញពីភាពចាំបាច់ក្នុងការធានាសន្តិសុខថាមពលក្នុងពេលមានវិបត្តិសកល។
