ករណីធ្លាក់យន្តហោះយោធាកងទ័ពកូឡុំប៊ី ៦៦នាក់បានស្លាប់ ស្ថិតនៅក្បែរព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ

ករណីធ្លាក់យន្តហោះយោធាកងទ័ពកូឡុំប៊ី ៦៦នាក់បានស្លាប់ ស្ថិតនៅក្បែរព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ

អន្តរជាតិ៖ គ្រោះមហន្តរាយយន្តហោះយោធាដ៏សោកសៅមួយបានកើតឡើងនៅកូឡុំប៊ី នៅពេលយន្តហោះដឹកជញ្ជូនទាហានមួយគ្រឿងដែលមានមនុស្សសរុប ១២៨ នាក់ បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣ មីនា។ គ្រោះថ្នាក់នេះបានធ្វើឱ្យមនុស្សចំនួន ៦៦ នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួសធ្ងន់។

យន្តហោះយោធាកូឡុំប៊ីធ្លាក់

ឧត្តមសេនីយ៍ឯក Hugo Alejandro López Barreto ប្រធានកងកម្លាំងប្រដាប់អាវុធកូឡុំប៊ី បានបញ្ជាក់ថា៖ “វាជាគ្រោះអកុសលដ៏សោកនាដកម្ម ដែលបានធ្វើឱ្យសមាជិកយោធារបស់យើងចំនួន ៦៦ នាក់បានស្លាប់។ នៅពេលនេះ យើងមិនទាន់មានភស្តុតាងណាមួយបង្ហាញថានេះជាការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់នោះទេ។”

គ្រោះថ្នាក់នេះកើតឡើងនៅទីក្រុង Puerto Leguizamo ខេត្ត Putumayo ដែលស្ថិតនៅតំបន់អាម៉ាហ្សូន មានព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប៉េរូ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ី លោក Pedro Sánchez បានសន្យាថានឹងធ្វើការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ និងមានតម្លាភាព។

ក្នុងចំណោមអ្នកជិះយន្តហោះទាំង ១២៨ នាក់នោះ មានទាហាន ១១៥ នាក់ សមាជិកក្រុមអាកាសយានិក ១១ នាក់ និងប៉ូលីសជាតិ ២ នាក់។ លោក Barreto បានឱ្យដឹងថា មនុស្សចំនួន ៥៧ នាក់ត្រូវបានជម្លៀសចេញទាន់ពេលវេលា ខណៈដែលបុគ្គលិកយោធា ៤ នាក់នៅតែបាត់ខ្លួន។

administrator

Related Articles