អារ៉ាប៊ីសាអូឌីតបើកមូលដ្ឋានទ័ពអាកាស King Fahd ឲ្យអាមេរិកវាយអ៊ីរ៉ង់

អារ៉ាប៊ីសាអូឌីតបើកមូលដ្ឋានទ័ពអាកាស King Fahd ឲ្យអាមេរិកវាយអ៊ីរ៉ង់

រ៉ីយ៉ាដ – ប្រទេសអារ៉ាប៊ីសាអូឌីតបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស King Fahd ដើម្បីបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្រោមផ្ទៃខាងក្រោយនៃភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។

មូលដ្ឋានទ័ពអាកាស King Fahd

យោងតាមការបញ្ជាក់ពីសារព័ត៌មាន Wall Street Journal នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ការសម្រេចចិត្តនេះបានមកក្រោយពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz និងធ្វើវាយប្រហារដោយដ្រូនលើរោងចក្រប្រេង Aramco ដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីតយល់ឃើញថា សន្តិសុខជាតិរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

មូលដ្ឋានទ័ពអាកាស King Fahd ដែលស្ថិតនៅជិតទីក្រុង Taif នឹងក្លាយជាចំណុចសំខាន់សម្រាប់ការចាក់ប្រេងលើអាកាស និងជាមូលដ្ឋានសម្រាកសម្រាប់យន្តហោះចម្បាំងអាមេរិកដែលធ្វើដំណើរមកពីតំបន់អឺរ៉ុប និងសមុទ្រមេឌីទែរ៉ាណេ។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan បានបញ្ជាក់ពីមុនថា “ការអត់ធ្មត់មានដែនកំណត់” ខណៈព្រះអង្គម្ចាស់ Mohammed bin Salman ក៏បានប្រកាសយ៉ាងច្បាស់ពីការត្រៀមខ្លួនចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។

ការសម្រេចចិត្តនេះអាចមកពីសម្ពាធនិងការធានាពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប្រហែលជាផ្តល់ការធានាសន្តិសុខកម្រិតខ្ពស់ ឬកិច្ចព្រមព្រៀងអាវុធយក្សជាថ្នូរនឹងការប្រើប្រាស់មូលដ្ឋានទ័ពនេះ។

កងទ័ពអាកាសអាមេរិក និងអារ៉ាប៊ីសាអូឌីត បានបង្កើនសមយុទ្ធរួមគ្នារួចទៅហើយនៅមូលដ្ឋាន King Fahd ដើម្បីត្រៀមបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅយុទ្ធសាស្ត្រក្នុងដីអ៊ីរ៉ង់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles