នារីបើករថយន្តស្រវឹងជាតិអាល់កុលត្រូវចោទប្រកាន់ បុរសរួមដំណើរត្រូវបានដោះលែង

នារីបើករថយន្តស្រវឹងជាតិអាល់កុលត្រូវចោទប្រកាន់ បុរសរួមដំណើរត្រូវបានដោះលែង

ភ្នំពេញ៖ អយ្យការបានសម្រេចចោទប្រកាន់នារីម្នាក់ដែលបើករថយន្តខណៈស្រវឹងជាតិអាល់កុល បណ្តាលឱ្យក្មេងប្រុសអាយុ១១ឆ្នាំរបួសធ្ងន់ និងគេចខ្លួនពីកន្លែងកើតហេតុ។

រថយន្តជាប់គ្រោះថ្នាក់

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា នារីឈ្មោះ សុខ ច័ន្ទបូណ៌មី (ហៅ យាន) អាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២មីលីក្រាមក្នុងមួយលីត្រ។

កន្លែងកើតហេតុ

គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:២៤នាទីយប់ នៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ រថយន្តម៉ាក DONG FENG FORTHING ពណ៌ស ដែលនារីនេះបើកបរ បានបុកម៉ូតូម៉ាក HONDA TODAY ដែលក្មេងប្រុសអាយុ១១ឆ្នាំបើកបរ បណ្តាលឱ្យរបួសធ្ងន់។

ចំណែកអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ អាយុ២៩ឆ្នាំ ត្រូវបានអយ្យការសម្រេចដោះលែងឱ្យមានសេរីភាព ដោយសារគាត់គ្រាន់តែជាអ្នករួមដំណើរប៉ុណ្ណោះ។

បច្ចុប្បន្ន នារីអ្នកបើករថយន្តកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី។

administrator

Related Articles