រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Morea ដែលជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់ពីប្រទេសកូរ៉េ បានរៀបចំពិធីអបអរសាទរខួប ៨ ឆ្នាំដ៏អធិកអធមនៅសណ្ឋាគារ Sun & Moon កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ក្នុងពិធីនេះ ក្រុមហ៊ុនបានប្រកាសទូតសុច្ឆន្ទៈថ្មីសម្រាប់ផលិតផល Morea និង Morea Prestige ដោយមានការចុះហត្ថលេខាដោយលោកឧកញ៉ា សឹង ចាត វិជ្ជា ជាស្ថាបនិកក្រុមហ៊ុន Morea និងលោកជំទាវ កេន អច្ឆរ៉ា ជាអគ្គនាយិកាក្រុមហ៊ុន។

កំពូលតារាចម្រៀងដែលបានក្លាយជាទូតសុច្ឆន្ទៈថ្មីមានអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ហ្សូណូ ព្រមទាំងលោក Rick Kh និង Miss Universe 2025 Fiyata។ ពិធីនេះមានវត្តមានពី BA និង KOL ល្បីៗជាច្រើនរូប។

លោកឧកញ៉ា សឹង ចាត វិជ្ជា បានឱ្យដឹងថា៖ “ក្រុមហ៊ុនរបស់យើងមានកិច្ចសហការជាមួយដៃគូជាច្រើន ហើយមុននឹងចេញផលិតផលអ្វីមួយ ត្រូវឆ្លងកាត់ក្រសួងសុខាភិបាលប្រទេសកូរ៉េ និងកម្ពុជា ព្រមទាំងស្ថាប័នផ្សេងៗទៀត។ យើងមានគណៈកម្មការបច្ចេកទេសចុះត្រួតពិនិត្យដល់រោងចក្រសាំសុងផ្ទាល់។”

លោកជំទាវ កេន អច្ឆរ៉ា បានពន្យល់ថា៖ “ស្ត្រីគ្រប់រូបចង់បានសម្រស់ស្អាត ប៉ុន្តែអ្វីដែលយើងផ្តោតជាសំខាន់គឺសម្រស់រួមជាមួយសុវត្ថិភាព។ ដូច្នេះបើស្ត្រីចង់ស្អាត ត្រូវប្រើផលិតផលដែលមានគុណភាព និងសុវត្ថិភាព។”

អ្នកនាង ឱក សុគន្ធកញ្ញា បានចែករំលែកថា៖ “ខ្ញុំសប្បាយចិត្តណាស់ដែលក្លាយជាទូតសុច្ឆន្ទៈរបស់ Morea។ ខ្ញុំឃើញថា Morea ជាក្រុមហ៊ុនដែលមានច្ឆន្ទៈហ៊ានប្រកួតប្រជែងក្នុងទីផ្សារ ជាមួយផលិតផលដែលមានគុណភាព និងសុវត្ថិភាព។”

លោក ហ្សូណូ បានបន្តថា៖ “ខ្ញុំជឿជាក់លើផលិតផល Morea ដែលខ្ញុំធ្លាប់បានប្រើតាំងពីមុននឹងក្លាយជាទូតសុច្ឆន្ទៈទៀត ព្រោះ Morea ជាផលិតផលដែលប្រើហើយមានគុណភាព។”

លោក Rick Kh បានបញ្ជាក់ថា៖ “ផលិតផល Morea ខ្ញុំប្រើ ក្រុមគ្រួសារខ្ញុំក៏ប្រើ ហើយថែរក្សាសម្រស់កាន់តែស្រស់ស្អាត។ ខ្ញុំជឿជាក់លើ Morea មិនមែនដោយសារធ្វើ BA ទេ គឺស្រឡាញ់ Morea ខ្លាំងមែនទែន។”

Miss Universe 2025 Fiyata បានបង្ហាញអារម្មណ៍ថា៖ “ខ្ញុំសប្បាយចិត្តព្រោះខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តស្អាត ហើយពេលប្រើ Morea មិនធ្វើឱ្យប៉ះពាល់សុខភាព ប្រើដោយទំនុកចិត្ត និងសុវត្ថិភាព។”

