សមត្ថកិច្ចចុះបង្ក្រាបករណី Scam Online នៅព្រះសីហនុ ឃាត់ខ្លួនជនបរទេស២០នាក់ និងរកឃើញទូរស័ព្ទ៣៨៩គ្រឿង

សមត្ថកិច្ចចុះបង្ក្រាបករណី Scam Online នៅព្រះសីហនុ ឃាត់ខ្លួនជនបរទេស២០នាក់ និងរកឃើញទូរស័ព្ទ៣៨៩គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីឆបោកតាមអនឡាញ (Scam Online) មួយកន្លែងនៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់លោក ម៉ាងស៊ីណេត អភិបាលគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

វត្ថុតាងដែលរកឃើញ

លទ្ធផលប្រតិបត្តិការគឺ៖
• ឃាត់ខ្លួនជនបរទេស ២០ នាក់ (ក្នុងនោះមានខ្មែរ ៣ នាក់)
• រកឃើញកុំព្យូទ័រ ២៤ គ្រឿង
• ទូរស័ព្ទ ៣៨៩ គ្រឿង

កន្លែងប្រតិបត្តិការ

បច្ចុប្បន្ន ជនបរទេស និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធីតាមច្បាប់។

សមត្ថកិច្ចកំពុងធ្វើការ

ការចុះប្រតិបត្តិការនេះបង្ហាញពីការតឹងរ៉ឹងរបស់សមត្ថកិច្ចកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ស្របតាមអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល។

ដោយ៖ សិលា

administrator

Related Articles