អ៉ីរ៉ង់បាញ់មីស៊ីលវាយប្រហារមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៉ីស្រាអែល បណ្ដាលឱ្យមនុស្សជាង ១០០នាក់របួស

អ៉ីរ៉ង់បាញ់មីស៊ីលវាយប្រហារមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៉ីស្រាអែល បណ្ដាលឱ្យមនុស្សជាង ១០០នាក់របួស

សង្គ្រាមអ៉ីរ៉ង់៖ មីស៊ីលបាលីស្ទិកអ៉ីរ៉ង់ចំនួន ២គ្រាប់ បានវាយប្រហារទីក្រុងយុទ្ធសាស្ត្រ Dimona នៅថ្ងៃទី២១ មីនា ដោយមីស៊ីលមួយគ្រាប់ធ្លាក់ក្បែរមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ បណ្ដាលឱ្យមនុស្សជាង ១០០នាក់រងរបួស និងខូចខាតសម្ភារធ្ងន់ធ្ងរ។

ការវាយប្រហារមីស៊ីលអ៉ីរ៉ង់

ទូរទស្សន៍អ៉ីស្រាអែលទាំងអស់បានផ្សាយរូបភាពគួរឱ្យភ្ញាក់ផ្អើលនានា នៃការបំផ្លាញ និងអ្នកជួយសង្គ្រោះខិតខំគាស់កាយគំនរបាក់បែកអគារទាំងឡាយ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូទទួលស្គាល់ថា៖ “ពេលនេះ យើងជួបប្រទះថ្ងៃដ៏លំបាកបំផុតមួយ ក្នុងការប្រយុទ្ធដើម្បីអនាគតរបស់យើង។ យើងប្ដេជ្ញាបន្តវាយប្រហារពួកសត្រូវលើគ្រប់រណសិរ្ស។”

មីស៊ីលដំបូងនាវេលាល្ងាចវាយប្រហារទីក្រុងយុទ្ធសាស្ត្រ DIMONA ដែលទីក្រុងនោះមានជាពិសេសមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ NIGUEV SHIMON PERES ជាទីតាំងនុយក្លេអ៊ែរសម្រាប់ស្រាវជ្រាវ។ តាមសារព័ត៌មានបរទេសថា មជ្ឈមណ្ឌលនោះចូលរួមក្នុងការផលិតអាវុធនុយក្លេអ៊ែររយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។

ចំណែកមីស៊ីលមួយគ្រាប់ទៀតវាយប្រហារទីក្រុងស្ថិតនៅចម្ងាយជិត ៥គីឡូម៉ែត្រពីមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ។ ការវាយប្រហារនោះបណ្ដាលឱ្យមនុស្សប្រមាណជា ៣០នាក់រងរបួស។

កងទ័ពអ៉ីស្រាអែលនិយាយពីផលប៉ះពាល់ដោយផ្ទាល់ ដោយធ្វើអត្ថាធិប្បាយលើរូបភាពផ្សាយតាមបណ្ដាញសង្គម បង្ហាញដុំភ្លើងជះទៅលើអាកាស។ រូបភាពបង្ហាញផ្ទះមួយត្រូវភ្លើងឆេះ។ ជុំវិញរណ្ដៅដ៏ធំមួយ អគារនៅជុំវិញនោះរងការបំផ្លាញមួយផ្នែកធំ។ អគារ២ដែលនៅក្បែររណ្ដៅរងការប៉ះពាល់ខ្លាំង។

បន្ទាប់ពីនេះបន្តិច មីស៊ីលអ៉ីរ៉ង់មួយគ្រាប់ទៀតវាយប្រហារតំបន់ភាគខាងត្បូងអ៉ីស្រាអែលដដែលនោះ គឺចំទីក្រុង ARAD ស្ថិតនៅចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រពីទីក្រុង DIMONA។ តាមអ្នកជួយសង្គ្រោះថា នៅតំបន់ភាគខាងត្បូងនោះគឺនៅទីក្រុង DIMONA ក៏ដូចនៅក្រុង ARAD ដែរ ប្រព័ទ្ធការពារអាកាសត្រូវបានបាញ់ចេញដែរ តែមិនអាចច្ទាក់កម្ទេចបាន។

មីស៊ីលបាលីស្ទិកអ៉ីរ៉ង់ទាំង២គ្រាប់ ដែលបំពាក់ក្បាលគ្រាប់ទម្ងន់ច្រើនរយគីឡូក្រាមក៏បានផ្ទុះឡើង។ នៅក្រុង ARAD មនុស្សយ៉ាងតិច ៨៨នាក់រងរបួស និងបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះ ១០នាក់របួសធ្ងន់។

administrator

Related Articles