ជប៉ុនប្រើប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបង្ក្រាបតម្លៃសាំងហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិ

ជប៉ុនប្រើប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបង្ក្រាបតម្លៃសាំងហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិ

Japan economy package

រដ្ឋាភិបាលជប៉ុនបានដាក់ចេញផែនការប្រយុទ្ធបញ្ហាតម្លៃប្រេងដ៏ធំធេង ដោយត្រៀមបើកកញ្ចប់ថវិកាបម្រុងយក្ស ៥,៣​ពាន់​លានដុល្លារ ដើម្បីទប់ទល់នឹងការហក់ឡើងថ្លៃសាំងដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស។

យោងតាមការចុះផ្សាយពីសារព័ត៌មាន APA ការសម្រេចចិត្តនេះនឹងត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុនអនុម័តជាផ្លូវការនៅថ្ងៃអង្គារទី២៤ ខែមីនា ដោយមានគោលបំណងការពារប្រជាជនពីផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពីភាពតានតឹងយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

Gas price in Japan

ការចាត់វិធានការបន្ទាន់នេះបានកើតឡើងបន្ទាប់ពីតម្លៃសាំងនៅជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសប្តាហ៍មុន ដោយសាំងប្រភេទ AI-95 ឡើងដល់ ១៩០,៨យ៉េន (ប្រហែល ១,២០ដុល្លារ) ក្នុងមួយលីត្រ។ រដ្ឋាភិបាលមានបំណងទាញតម្លៃសាំងឲ្យធ្លាក់ចុះមកវិញត្រឹមប្រហែល ១៧០យ៉េន តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភធនទៅក្រុមហ៊ុនប្រេងក្នុងស្រុក។

ក្រៅពីសាំងរថយន្ត ផែនការការពារនេះក៏នឹងគ្របដណ្តប់លើប្រេងសំខាន់ៗផ្សេងទៀតដូចជា ប្រេងម៉ាស៊ូត ប្រេងសម្រាប់កម្តៅក្នុងផ្ទះ និងប្រេងកាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

Japan economic measures

អ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ការជ្រៀតជ្រែកចូលទីផ្សាររបស់រដ្ឋាភិបាលជប៉ុននៅពេលនេះគឺជាយុទ្ធសាស្ត្រ «ទប់ជើងព្រួល» ដើម្បីកុំឲ្យវិបត្តិថាមពលសកលរុញច្រានតម្លៃទំនិញប្រើប្រាស់ផ្សេងៗឲ្យឡើងថ្លៃតាមដែរ។ ជំហាននេះត្រូវបានគេរំពឹងថានឹងជួយទប់ស្កាត់អតិផរណាក្នុងប្រទេសជប៉ុន។

administrator

Related Articles