កម្ពុជា-វៀតណាម ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការថ្មី ពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ

កម្ពុជា-វៀតណាម ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការថ្មី ពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបពិភាក្សាជាមួយ លោកស្រី បួយ ធីមិញហ៊យ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅសណ្ឋាគារ Melia រដ្ឋធានីហាណូយ។

កិច្ចប្រជុំកម្ពុជា-វៀតណាម

ក្នុងជំនួបនេះ ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសអ្នកជិតខាង។ សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា៖ “កម្ពុជា-វៀតណាម នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំរវាងរណសិរ្សទាំងពីរ។”

កិច្ចព្រមព្រៀងសហប្រតិបត្តិការ

កិច្ចព្រមព្រៀងនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការពង្រឹងភាពជិតសិទ្ធិ និងទំនាក់ទំនងល្អនៃអ្នកជិតខាងល្អ។ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ការងារ និងវឌ្ឍនភាពការងាររវាងរណសិរ្សរបស់ខ្លួន។

ការចុះហត្ថលេខាកិច្ចសហប្រតិបត្តិការ

សូមបញ្ជាក់ថា នៅឆ្នាំ២០២៧ ជាឆ្នាំប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២៧) រណសិរ្សទាំងពីរនឹងសម្របសម្រួលដើម្បីរៀបចំពិធីអបអរសាទរ។

ជំនួបកម្ពុជា-វៀតណាម

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ការពិភាក្សាកម្ពុជា-វៀតណាម

ដោយ៖ សំរិត

កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម

administrator

Related Articles