អាសន្នថ្នល់ដង្កោ៖ ម៉ូតូឃ្លីកបុកពីក្រោយ បណ្តាលឱ្យប្តីប្រពន្ធមានផ្ទៃពោះរងរបួសធ្ងន់

អាសន្នថ្នល់ដង្កោ៖ ម៉ូតូឃ្លីកបុកពីក្រោយ បណ្តាលឱ្យប្តីប្រពន្ធមានផ្ទៃពោះរងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅពេលដែលបុរសម្នាក់ជិះម៉ូតូឃ្លីកលឿនបុកពីក្រោយម៉ូតូស្កូបពីដែលមានប្តីប្រពន្ធមួយគូរជិះ។

គ្រោះថ្នាក់ចរាចរណ៍ដង្កោ

តាមការអះអាងពីប្រភពព័ត៌មាន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣នាទីយប់ នៅពេលដែលបុរសម្នាក់ជិះម៉ូតូស្កូបពីពណ៌ខ្មៅ លេខភ្នំពេញ1KE 1939 កំពុងឌុបប្រពន្ធដែលមានផ្ទៃពោះជិតគ្រប់ខែ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ។ ភ្លាមនោះ បុរសម្នាក់ទៀតជិះម៉ូតូឃ្លីកពណ៌ស លេខភ្នំពេញ1FP 7503 បានជិះមកពីក្រោយលឿនខ្លាំង ហើយមិនបានប្រយ័ត្នក៏បុកពីក្រោយពេញទំហឹង។

ទីតាំងកើតហេតុ

ការបុកបោកនេះបណ្តាលឱ្យម៉ូតូស្កូបពីដួលរលំទាំងគូប្តីប្រពន្ធ ដោយស្ត្រីមានផ្ទៃពោះនិងប្តីរងរបួសធ្ងន់។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលបន្ទាន់។

សមត្ថកិច្ចបានធ្វើការវាស់វែងទីតាំងកើតហេតុ និងយកម៉ូតូទាំងពីរទៅរក្សាទុកជាភស្តុតាង រងចាំការស៊ើបអង្កេត និងដោះស្រាយតាមផ្លូវច្បាប់នាពេលខាងមុខ។ ការជិះយានយន្តលឿនហួសកំរិត និងការមិនប្រយ័ត្នប្រយែងនៅតែជាបញ្ហាចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅក្នុងទីក្រុង។

administrator

Related Articles