អាជ្ញាធរខណ្ឌដូនពេញ រៀបចំសណ្តាប់ធ្នាប់ផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ថ្មើរជើង

អាជ្ញាធរខណ្ឌដូនពេញ រៀបចំសណ្តាប់ធ្នាប់ផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ថ្មើរជើង

អាជ្ញាធរខណ្ឌដូនពេញរៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានចាប់ផ្តើមដំណើរការរៀបចំសណ្តាប់ធ្នាប់តាមបណ្តាផ្លូវសំខាន់ៗ ចំនួន ៤ខ្សែ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសម្រួលដល់ភ្ញៀវទេសចរណ៍ដែលថ្មើរជើងឆ្លងកាត់តំបន់មាត់ទន្លេ។

ការត្រួតពិនិត្យសណ្តាប់ធ្នាប់

នៅព្រឹកថ្ងៃទី២៤ មីនា ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០, ១១៨, ១៣០ និង១៣៦។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើងថា៖ “យើងកំពុងដោះស្រាយបញ្ហាអាជីវកម្មដាក់តាំងលក់រំលោភចិញ្ចើមផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពដងផ្លូវ។ ក្រុមការងារក៏បានបាញ់ថ្នាំស្លាកសញ្ញាសំគាល់ផ្លូវសម្រាប់ថ្មើរជើង ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិងាយស្រួលថ្មើរជើង។”

ស្លាកសញ្ញាផ្លូវថ្មើរជើង

អាជ្ញាធរបានហាមឃាត់ការចតរថយន្តរំលោភស្លាកសញ្ញាចរាចរណ៍ និងអំពាវនាវឲ្យម្ចាស់អាជីវកម្មរៀបចំស្លាកយីហោដោយមានអក្សរខ្មែរធំជាងអក្សរបរទេស ស្របតាមក្រសួងវប្បធម៌។

ការពិភាក្សាជាមួយអាជីវកម្ម

លោកអភិបាលបានបញ្ជាក់ថា៖ “ម្ចាស់លំនៅដ្ឋាន និងអាជីវកម្មទាំងអស់ត្រូវចូលរួមថែរក្សាសណ្តាប់ធ្នាប់ ដើម្បីផ្លូវថ្មើរជើងសម្រាប់ភ្ញៀវទេសចរណ៍ និងសោភ័ណភាពទីក្រុង។”

administrator

Related Articles