អាហ្គ្រីដាបាន៖ ស្ថានភាពវិបត្តិថាមពលនៅប្រទេសឥណ្ឌាកំពុងកាន់តែធ្ងន់ធ្ងរឡើងៗ នៅពេលដែលប្រជាជនរាប់ពាន់នាក់បានឈរជួរយូរនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុង Ahmedabad នៅថ្ងៃចន្ទទី២៣ មីនា។ ការប្រមូលផ្តុំគ្នានេះកើតឡើងដោយសារការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ទោះបីអាជ្ញាធរបានបដិសេធថាមិនមានកង្វះប្រេងក៏ដោយ។

ប្រតិបត្តិករស្ថានីយ៍ប្រេងបានបញ្ជាក់ថា ការព្រួយបារម្ភនេះត្រូវបានជំរុញដោយការផ្គត់ផ្គង់ទាបជាងធម្មតាទៅកាន់ស្ថានីយ៍មួយចំនួននៅក្នុងទីក្រុង ដោយសារជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ ទោះយ៉ាងណា ការផ្គត់ផ្គង់កំពុងត្រូវបានបង្កើនឡើងវិញ។
ឥណ្ឌាដែលជាប្រទេសនាំចូលប្រេងធំជាងគេទីបីនៅក្នុងពិភពលោក កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរំខានដល់ការដឹកជញ្ជូនថាមពលតាមរយៈច្រកសមុទ្រ Hormuz ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានបន្តរហូតដល់សប្តាហ៍ទីបួនហើយ។
ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាមានពេលតែមួយខែប៉ុណ្ណោះដើម្បីបង្កើនការទិញប្រេង និងឧស្ម័នពីអ៊ីរ៉ង់។ ក្រុមហ៊ុនទាំងនេះបានទិញប្រេងរុស្ស៊ីរាប់លានបារ៉ែលរួចហើយ បន្ទាប់ពីសហរដ្ឋអាមេរិកដកចេញទណ្ឌកម្មលើខ្លួន ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងតម្លៃប្រេង។
ក្រៅពីបញ្ហាប្រេង ប្រទេសឥណ្ឌាក៏កំពុងប្រឈមនឹងកង្វះឧស្ម័ន LPG យ៉ាងធ្ងន់ធ្ងរ ដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ចម្អិនអាហារនៅតាមផ្ទះ។ ស្ថានភាពនេះធ្វើឱ្យជីវភាពប្រជាជនកាន់តែលំបាកឡើង។
ដោយ៖ តារា
