អ៊ីរ៉ង់ឆ្លើយតបទៅលោកត្រាំ៖ «អាមេរិកចរចាជាមួយខ្លួនឯង» បដិសេធការចរចាសន្តិភាព

អ៊ីរ៉ង់ឆ្លើយតបទៅលោកត្រាំ៖ «អាមេរិកចរចាជាមួយខ្លួនឯង» បដិសេធការចរចាសន្តិភាព

ភ្នាក់ងារអ៊ីរ៉ង់បានឆ្លើយតបយ៉ាងខ្លាំងក្លាទៅកាន់លោកដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាមេរិកអួតអាងអំពីការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។

Ebrahim Zolfaqari

លោក Ebrahim Zolfaqari អ្នកនាំពាក្យបញ្ជាការដ្ឋានចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានថ្លែងតាមទូរទស្សន៍រដ្ឋនៅថ្ងៃទី២៥ មីនា ២០២៦ ថា៖ «តើកម្រិតនៃការតស៊ូរបស់អ្នក បានឈានដល់ដំណាក់កាលត្រូវចរចាជាមួយខ្លួនឯងហើយមែនទេ? មនុស្សដូចយើង មិនងាយចុះញ៉មជាមួយមនុស្សដូចអ្នកបានឡើយ»។

ការវាយបកនេះកើតឡើងក្រោយពីមានការបែកធ្លាយព័ត៌មានថា អាមេរិកបានបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់តាមរយៈប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ផែនការនេះរួមមានការទាមទារឱ្យអ៊ីរ៉ង់រុះរើសមត្ថភាពនុយក្លេអ៊ែរ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងបញ្ឈប់ការគាំទ្រក្រុមសកម្មប្រយុទ្ធក្នុងតំបន់។

យោងតាមកាសែត New York Times ផែនការ១៥ចំណុចរួមមាន៖

១. អ៊ីរ៉ង់ត្រូវរុះរើសមត្ថភាពនុយក្លេអ៊ែរទាំងអស់
២. បញ្ឈប់ការស្វែងរកអាវុធនុយក្លេអ៊ែរ
៣. មិនចម្រាញ់សារធាតុនុយក្លេអ៊ែរបន្ថែម
៤. បញ្ជូនសារធាតុនុយក្លេអ៊ែរទាំងអស់ទៅកោះសាបា
៥. បញ្ឈប់មូលដ្ឋាននុយក្លេអ៊ែរនៅ Natanz, Isfahan និង Fordow
៦. អនុញ្ញាតឱ្យទីភ្នាក់ងារថាមពលអាតូមិកចូលពិនិត្យ
៧. បោះបង់ការប្រើប្រាស់ក្រុមសកម្មប្រយុទ្ធ
៨. បញ្ឈប់ការផ្តល់មូលនិធិនិងអាវុធដល់ក្រុមតំណាង
៩. រក្សាច្រកសមុទ្រ Hormuz បើកចំហ
១០. កំណត់ចំនួននិងចម្ងាយបាញ់មីស៊ីល

ផែនការនេះក៏រួមមានការដកទណ្ឌកម្ម និងការជួយអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅ Bushehr ផងដែរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles