ជ្រោយចង្វារ៖ បង្ក្រាបបទល្មើសឆបោកអនឡាញ ឃាត់ខ្លួនជនជាតិចិន១៥នាក់ រកឃើញទូរសព្ទ៤៣គ្រឿង

ជ្រោយចង្វារ៖ បង្ក្រាបបទល្មើសឆបោកអនឡាញ ឃាត់ខ្លួនជនជាតិចិន១៥នាក់ រកឃើញទូរសព្ទ៤៣គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤ករណី នៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៤ មីនា ២០២៦។

ការប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញ

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន១៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃសរុបចំនួន ៤៣គ្រឿង កុំព្យូទ័រយួរដៃចំនួន ៥គ្រឿង រថយន្តម៉ាក GAC GN8 ចំនួន ១គ្រឿង សារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ រួមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួន។

វត្ថុតាងដែលដកហូតបាន

ការប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ អាជ្ញាធរបានសម្រេចបិទឃ្លុំជាបណ្តោះអាសន្ននូវផ្ទះលេខ ERM-059 ផ្លូវរំចង់ និងផ្ទះលេខ ERM-059 ផ្លូវផ្កាឈូក ដែលជាកន្លែងប្រព្រឹត្តបទល្មើស។

ទីតាំងដែលបិទឃ្លុំ

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ការដឹកជញ្ជូនជនសង្ស័យ

តាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ២០២៦ នេះ សមត្ថកិច្ចបានបង្ក្រាបដល់ទីតាំងសរុបចំនួន ២៣៦ ទីតាំង។

ឯកសារពាក់ព័ន្ធនឹងការបង្ក្រាប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។

ការប្រតិបត្តិការរបស់សមត្ថកិច្ច

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

administrator

Related Articles