ក្រសួងទាំងអស់នឹងមានថ្នាលឌីជីថលរួម បង្កើនប្រសិទ្ធភាពការងាររដ្ឋបាល

ក្រសួងទាំងអស់នឹងមានថ្នាលឌីជីថលរួម បង្កើនប្រសិទ្ធភាពការងាររដ្ឋបាល

ភ្នំពេញ៖ ក្នុងគោលបំណងធ្វើឱ្យការងាររដ្ឋបាលមានប្រសិទ្ធភាពខ្ពស់ និងលឿនរហ័ស ក្រសួង និងស្ថាប័នទាំងអស់នឹងមានថ្នាលឌីជីថលរួមមួយសម្រាប់គ្រប់គ្រង និងចរន្តឯកសារអេឡិចត្រូនិក។

កិច្ចប្រជុំពិភាក្សាលើថ្នាលឌីជីថល

គំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចងក្រងជាបណ្តាញអគ្គលេខាធិការដ្ឋាន។ តាមរយៈបណ្តាញនេះ អគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ននីមួយៗបានសហការ និងពិភាក្សាគ្នាជាបន្តបន្ទាប់ ដើម្បីបង្កើតថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយសម្រួលដល់ការងាររដ្ឋបាល និងប្រតិបត្តិការងារប្រចាំថ្ងៃ។

ការពិភាក្សាលើប្រព័ន្ធឌីជីថល

ប្រព័ន្ធថ្នាលឌីជីថលនឹងជួយក្នុងការគ្រប់គ្រង បញ្ជូន ប្រគល់ និងទទួលឯកសាររវាងក្រសួង ស្ថាប័នទៅវិញទៅមក ដោយធានាបាននូវភាពលឿនរហ័ស សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ សារៈសំខាន់ចម្បងនៃការអនុវត្តប្រព័ន្ធនេះគឺកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាស កាត់បន្ថយពេលវេលា និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលឱ្យកាន់តែលឿន និងទាន់ពេលវេលា។

ការអនុវត្តបច្ចេកវិទ្យាឌីជីថល

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់កន្លងមក និងក្នុងពេលនេះ បណ្តាញអគ្គលេខាធិការដ្ឋានបានពិភាក្សាគ្នាយ៉ាងស្និតស្នាល ដើម្បីធានាថាការអនុវត្តថ្នាលឌីជីថលនេះមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងអាចអនុវត្តបានជាក់ស្តែងនៅគ្រប់ក្រសួង ស្ថាប័ន។

ការរៀបចំថ្នាលឌីជីថល

កិច្ចប្រជុំពិភាក្សាលើការរៀបចំថ្នាលឌីជីថល សម្រាប់ការគ្រប់គ្រង និងការបញ្ជូនឯកសារ ព្រមទាំងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ប្រគល់ និងទទួលឯកសាររបស់ក្រសួង ស្ថាប័ន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញ។

កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន

ការអនុវត្តប្រព័ន្ធថ្នាលឌីជីថលនេះនឹងជួយកាត់បន្ថយរបាំងរដ្ឋបាល បង្កើនប្រសិទ្ធភាពការងារ និងធ្វើឱ្យការទំនាក់ទំនងរវាងក្រសួង ស្ថាប័នមានភាពងាយស្រួល និងរហ័សជាងមុន។

ការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល

ដោយ៖ សិលា

administrator

Related Articles