ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៦ បានបណ្ដាលឱ្យមានអ្នករងរបួសបន្ថែមទៀត ៦០នាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៤,៧៧៣នាក់។ ក្នុងចំណោមនេះ មាន១០៨នាក់នៅតែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ដែលយកព័ត៌មានពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានបង្ហាញថា ស្ថានភាពសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានកាន់តែធ្ងន់ធ្ងរឡើង។
ភ្លើងសង្គ្រាមបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្រោយប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី២៨ កុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១,៣៤០នាក់ រួមទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei។

ជាការសងសឹក ទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារដោយប្រើដ្រូន និងមីស៊ីលមិនត្រឹមតែលើអ៊ីស្រាអែលប៉ុណ្ណោះទេ ថែមទាំងគោលដៅលើប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិកទៀតផង។
ការវាយប្រហារទាំងនេះបានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងបាត់បង់ជីវិតមនុស្សជាច្រើន ព្រមទាំងធ្វើឱ្យមានរញ្ជួយដល់ទីផ្សារសកល និងរំខានដល់ប្រព័ន្ធចរាចរណ៍ផ្លូវអាកាស។ មកទល់ពេលនេះ ភាគីទាំងសងខាងនៅតែបន្តការបាញ់បោះដាក់គ្នាទៅវិញទៅមកយ៉ាងសាហាវនៅទូទាំងតំបន់។

